05/12/2016 09:31 GMT+7 Email Print Like 0

ការធ្លាក់យន្តហោះប៉ូលីសនៅឥណ្ឌូណេស៊ី


ការធ្លាក់យន្តហោះប៉ូលីសនៅឥណ្ឌូណេស៊ី (VNA)

យន្តហោះ M28 Skytruck នៃកំលាំងប៉ូលីសឥណ្ឌូណេស៊ីបានធ្លាក់នៅតំបន់សមុទ្រ  Batam ប៉ែកខាងលិចឥណ្ឌូណេស៊ីដែលធ្វើឲ្យប៉ូលីសចំនួន ១៦ នាក់ត្រូវស្លាប់។ នាថ្ងៃទី ៤ ខែធ្នូ ឆ្នាំ២០១៦ អ្នកនាំពាក្យខុទ្ទកាល័យស្វែងរកនិង​ជួយសង្គ្រោះជាតិ ឥណ្ឌូណេស៊ី លោក  Marsudi បានឲ្យដឹងថា៖ លើជើងហោះហើរពីទីក្រុង Pangkal Pinang ទៅ​កោះ​ Batam​ នៅខេត្ត Kapulauan Riau យន្តហោះពោលខាងលើបានបាត់ បង់ព័ត៌មានពីថ្ងៃទី ៣ ខែធ្នូ។ ទាហាននិងប៉ូលីសនៃខុទ្ទកាល័យស្វែងរកនិងជួយសង្គ្រោះជាតិឥណ្ឌូណេស៊ីចំនួន ៣០០ នាក់បានចូលរួមការស្វែងរកសាក​សព​ជន​រងគ្រោះ។ នាបច្ចុប្បន្ន កំលាំងជួយសង្គ្រោះបានរកឃើញសាកសព្វនៃជនរងគ្រោះចំនួន ៣ នាក់ និងបំបែកមួយចំនួននៃយន្តហោះ៕ 

តាម VOV5-វិទ្យុសម្លេងវៀតណាម

បណ្តាអត្ថបទបានផ្សាយ