24/06/2015 09:46 GMT+7 Email Print Like 0

ការតាំងពិព័រណ៍ “Hoang Sa និង Truong Sa របស់វៀតណាម” នៅខេត្ត Nam Dinh


ឯកសារមួយចំនួនដែលត្រូវបានដាក់បង្ហាញនៅការតាំងពិព័រណ៍ (រូបថត៖qdnd.vn)

នាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ​២០១៥ នៅសារមន្ទីរ​ខេត្ត Nam Dinh ភាគខាងជើងវៀត​ណាម ក្រសួង​ព័ត៌មាន​និង​ផ្សព្វ​ផ្សាយ​វៀត​ណាម បាន​បើកការតាំងពិព័រណ៍ផែន​ទី​និង ដាក់បង្ហាញឯកសារ​ដោយប្រធាន​បទ “Hoang Sa Truong Sa របស់​វៀតណាម រាល់​ភស្តុតាងប្រវត្តិសាស្ត្រនិ​ង​គតិយុត្តិ”។ ការតាំង​ពិព័រណ៍នេះបានប្រមូល​ផ្ដុំ​ឯក​សារ វត្ថុតាង ឯក​សារ​បោះពុម្ភផ្សាយ​ និងផែនទី​ជាច្រើន ដែល​ត្រូវបាន​ប្រកាសតាំង​ពីមុនមក​របស់អ្នក​ស្រាវ​ជ្រាវ អ្នក​ប្រាជ្ញ​នានានៅ​ក្នុងនិង​ក្រៅប្រទេស។ បណ្ដាក្រុម​ឯកសារ​ស្នូលដែលត្រូវបាន​ដាក់បង្ហាញ​នៅការតាំង​ពិព័រណ៍នេះ​រួមមាន ឯកសារ​ជាភាសា Han Nom (ភាសាវៀតណម​បុរាណ) ភាសា​វៀត​ណាម និ​ង​ភាសាបារាំង​ដោយ​រាជវង្ស​សក្ដិ​ភូមិ​វៀត​ណាម និងរដ្ឋអំណាច​បារាំងនៅ​ឥណ្ឌូចិន ចេញ​ផ្សាយ​កាលពីសតវត្ស​ទី១៧ ដល់ដើមសតវត្ស​ទី២០ ឯកសារ​រដ្ឋាបាល​របស់​រដ្ឋអំណាច​វៀតណាម សាធារណៈរដ្ឋនៅភាគ​ខាងត្បូង​វៀតណាម ចេញផ្សាយក្នុង​ដំណាក់​កាល​ឆ្នាំ១៩៥៤-១៩៧៥ និងឯកសារ​រដ្ឋបាល​របស់សាធារណៈ​រដ្ឋសង្គមនិយម​វៀតណាម ចេញផ្សាយតាំង​ពីឆ្នាំ១៩៧៥មក។ ការតាំងពិព័រណ៍​ក៏បានដាក់​បង្ហាញផែន​ទី​ជិត១០០ ផ្ទាំង​ដែលបញ្ជាក់​លើអធិបតេយ្យភាព​របស់វៀត​ណាម​ចំពោះ​ប្រជុំ​កោះ​ទាំង២ Hoang Sa និងTruong Sa ដោយ​វៀតណាម ឬលោកខាងលិច​ប្រកាស​តាំង​ពីសតវត្សទី​១៧​មក​ផង​ដែរ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ