28/04/2016 09:51 GMT+7 Email Print Like 0

ការតាំងពិព័រណ៍“លោកប្រធានហូជីមិញជាមួយការបោះឆ្នោតសមាជិកសភានិង​សមាជិក​ក្រុម​ប្រឹក្សា​ប្រ​​ជា​ជន​គ្រប់​ជាន់​ថ្នាក់​

ការតាំងពិព័រណ៍ “លោក​ប្រធានហូជីមិញ​ជាមួយការបោះ​ឆ្នោត​សមា ជិក​សភា​និង​សមាជិក​ក្រុម​ប្រឹក្សា​ប្រជាជន​គ្រប់​ជាន់​ថ្នាក់” បាន​ប្រព្រឹត្តទៅនៅទី​ក្រុងហាណូយ សំដៅឆ្ពោះទៅពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី១២៦ ទិវាខួប​កំណើត​ លោក​ប្រធានហូជីមិញ ថ្ងៃទី​១៩ ខែ​ឧសភា ឆ្នាំ​២០១៦ និងអនុវត្តការងារឃោសនា​បោះឆ្នោត សមាជិក​សមាជិកា​សភានីតិកាល​ទី១៤ និងក្រុមប្រឹក្សាប្រជាជនគ្រប់​ជាន់ថ្នាក់ អាណត្តិ​២០១៦-២០២១។​


ឯកសារបង្ហាញនៅក្នុងការតាំងពិព័រណ៍

ឯកសារ រូបថត វត្ថុតាងចំនួនជាង២០០​មុខបាន​បង្ហាញ នៅក្នុង​ការតាំង ពិព័រណ៍នេះ​សំដៅ​ឧទ្ទេសនាម​ជាមួយ​មហាជន​ អំពីគុណូបការៈនិងការ​ដឹក​នាំដ៍ ឈ្លាស​វៃរបស់​លោក​ប្រធាន​ហូជីមិញ​នៅក្នុង​ដំណាក់​កាល​ត្រៀម​រៀប​ចំការ​បោះឆ្នោត​សកលជ្រើស​រើសរដ្ឋស​ភាដំបូង របស់វៀតណាមប្រជាធិបតេយ្យសាធា​រណរដ្ឋ​ នាឆ្នាំ១៩៤៦ និង​ការបោះ​ឆ្នោតរដ្ឋសភា និងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ ថ្នាក់ជាបន្តបន្ទាប់។ លោកស្រី Nguyen Thuy Duc នាយក​ស្តីទីសារៈ​មន្ទីហូជី​មិញ​ បានអះអាងថា៖​ “សារៈមន្ទីបានដាក់​តាំង​នូវឯកសារ វត្ថុតាង​ជាច្រើន ពិសេស​គឺរូបភាព​បង្ហាញ​លើ គ្រប់ជ្រុងជ្រោយអំពីលោកប្រធានហូជីមិញ រួមទាំងសមាជិក​នានា ចូលរួម​ការបោះ ឆ្នោត​សមាជិក​សភាលើក​ដំបូង​។ នាងខ្ញុំសង្ឃឹមថា តាមរយៈការតាំង​ពិព័រលើក​នេះ នឹងជាឱកាសសម្រាប់​ប្រជាជន ជាពិសេ​សជំនាន់​វ័យក្មេង​បច្ចុប្បន្ន នៅពេល ទស្សនា​នឹង​យល់​បន្ថែម​ព័ត៌មាន​ ស្តីពី​អត្ថន័យ​និង​ការ​ទទួល​ខុសត្រូវ​ពេល​ចូល​រួម​ការបោះ​ឆ្នោត”។

​ប្រព្រឹត្តទៅរហូតដល់ថ្ងៃទី៣១ឧសភាឆ្នាំ២០១៦ ការតាំងពិព័រណ៍“លោកប្រ ធានហូជីមិញ ជាមួយ​ការបោះ​ឆ្នោត​សមាជិកសភា​និង សមាជិកក្រុមប្រឹក្សាប្រជា​​ជនគ្រប់​ជាន់​ថ្នាក់” ក៏បាន​ឧទ្ទេសនាម​នូវសកម្មភាព​ត្រៀម​រៀប​ចំការ​បោះឆ្នោ​ត​សមាជិកសមាជិកាសភានីតិកាលទី១៤ និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់​ជាន់ ថ្នាក់​អាណត្តិ២០១៦-២០២១​ទៀត​ផង៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ