06/10/2015 09:35 GMT+7 Email Print Like 0

ការតាំងពិព័រណ៍ផែនទីនិងឯកសារ “Hoang Sa Truong Sa របស់វៀតណាម”

នាព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៥ នៅខេត្ត Hoa Binh ភាគខាងជើងវៀតណាមបានប្រព្រឹត្តទៅការតាំងពិព័រណ៍ផែនទីនិងឯកសារក្រោមប្រធានបទ “Hoang Sa TruongSa របស់វៀតណាម-ភស្តុតាងប្រវត្តិសាស្ត្រនិងយុត្តិធម៌”​។​ ពិព័រណ៍នេះបានដាក់តាំងបង្ហាញេឯកសារ វត្ថុ និងផែនទីជិត១០០ដែលត្រូវបានប្រកាសតាំងពី មុនមករបស់អ្នកស្រាវជ្រាវ​ អ្នកប្រាជ្ញនៅក្នុងនិងក្រៅប្រទេស តាមនោះអះអាងនូវអធិបតេយ្យភាពស្របច្បាប់របស់វៀត​ណាម​ចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa នៅសមុទ្រខាងកើត។តាមរយៈពិព័រណ៍លើកនេះ មិត្តភក្ដិ អន្តរជាតិ ក្នុងនោះមានប្រជាជនចិនផងបានយល់អំពីការពិតជាក់ស្ដែងនៅសមុទ្រខាងកើតនាបច្ចុប្បន្នក៏ដូចជាយល់អំពីគោលបំណងដ៏ត្រឹមត្រូវរបស់បក្ស រដ្ឋ និងប្រជាជនវៀតណាមក្នុងការរក្សាសន្តិភាព ស្ថិរភាពនៅតំបន់សមុទ្រនេះផងដែរ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម
បណ្តាអត្ថបទបានផ្សាយ