14/12/2016 10:05 GMT+7 Email Print Like 0

ការតាំងពិព័រណ៍និងបង្ហាញឯកសារ “Hoang Sa, Truong Sa របស់វៀតណាម”នៅខេត្ត Phu Yen


ទិដ្ឋភាពនៃការតាំងពិព័រណ៍

ការតាំងពិព័រណ៍  “Hoang Sa, Truong Sa របស់វៀតណាម-ភស្តុតាងប្រវត្តិសាស្រ្តនិងគតិយុត្ត” បានបើកនាយប់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៦ នៅទីរួមស្រុក Song Cau ខេត្ត Phu Yen។ ថ្លែងមតិក្នុងពិធី លោក Phan Dinh Phung អនុប្រធានគណៈ កម្មាធិការប្រជាជនខេត្ត Phu Yen បានលើកច្បាស់ថា ការតាំងពិព័រណ៍នេះ ជាសកម្មភាពជាក់ស្តែងមួយ​សំដៅអះអាងអធិបតេយ្យរបស់វៀតណាមចំពោះប្រជុំកោះទាំងពីរនេះ។ ព្រមជាមួយគ្នានោះ រួមចំណែកលើកកំពស់ស្មារតីសាមគ្គីភាពនិងបំផុសសេចក្តីស្នេហាជាតិរបស់ជនរួមជាតិនៃបណ្តាជនជាតិវៀតណាម។ ការតាំងពិព័រណ៍​នេះបាន​បង្ហាញផែនទីនិងឯកសារចំនួន៨០ផ្ទាំងដែលត្រូវបានបង្ហាញតាមខ្លឹមសារចំនួន ៤ នោះគឺកំណែឯកសារ Han Nom ឯកសារជាភាសាវៀតណាមនិងឯកសារជាភាសាបារាំងដែលគូសបញ្ជាក់អធិបតេយ្យភាពចំ​ពោះ​ប្រជាជុំកោះ Hoang Sa និង Truong Sa ។ ការតាំងពិព័រណ៍នេះនឹងអូសបន្លាយរហូតដល់១៤ធ្នូ ឆ្នាំ២០១៦៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម



 
បណ្តាអត្ថបទបានផ្សាយ