07/01/2017 09:34 GMT+7 Email Print Like 0

ការតាំងពិព័រណ៍គំនូរនិងរូបថតសម័យកាលវៀតណាមនៅឥណ្ឌា

 

នារសៀលថ្ងៃទី៥ ខែមករា ឆ្នាំ២០១៧ នៅមជ្ឈមណ្ឌលសិល្បៈ Indira Gandhi នៃមជ្ឈមណ្ឌលរបស់ឥណ្ឌាបានបើកការតាំងពិព័រណ៍គំនូនិងរូបថតសម័យកាលរបស់វិចិត្រករ និងអ្នកថតរូបវៀតណាម។​នេះជាព្រឹត្តិការណ៍ដំបូងក្នុងចំ​ណោម​សកម្មភាពដែលបានវៀតណាមនិងឥណ្ឌារៀបចំឡើងក្នុងឆ្នាំ២០១៧សំដៅជួយជ្រោមជ្រែងពិធីរំលឹក​ខួបលើក​ទី ៤៥ នៃទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-ឥណ្ឌា ថ្ងៃទី៧ ខែមករា ឆ្នាំ២០១៧ និង រយៈពេល ១០ ឆ្នាំនៃទិវាបង្កើតទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ។​ថ្លែងមតិក្នុងពិធី ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឥណ្ឌា លោក Ton Sinh Thanh បានឲ្យដឹងថា វណ្ណកម្មដែលបានតាំងបង្ហាញនៅទីនេះ សុទ្ធតែបានឆ្លុះបញ្ជាំងលើជ្រុងមួយៗនៃជីវភាពរស់នៅ ប្រចាំថ្ងៃក៏ដូចជាសោភ័ណ្ឌភាពស្រស់ស្អាតរបស់ទឹកដីនិងមនុស្សវៀតណាម។ លោក Ton Sinh Thanh សង្ឃឹមថា ការបើកតាំងពិព័រណ៍នេះក៏ដូចជាសកម្មភាព វប្បធម៌ដទៃដែលប្រព្រឹត្តទៅនៅឥណ្ឌាជាឱកាសសម្រាប់ជម្រុញកិច្ចសហប្រតិបត្តិការវប្បធម៌រវាងវៀតណាមជាមួយឥណ្ឌាផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាអត្ថបទបានផ្សាយ