18/06/2017 10:08 GMT+7 Email Print Like 0

ការតាំងពិព័រណ៌ Hoang Sa, Truong Sa របស់វៀតណាម-បណ្ដាភ័ស្តុតាងប្រវត្តិសាស្ត្រនិងគតិយុត្តិ


 ការតាំងពិព័រណ៌ Hoang Sa, Truong Sa របស់វៀតណាម-បណ្ដាភ័ស្តុតាងប្រវត្តិសាស្ត្រនិងគតិយុត្តិនៅខេត្ត Quang Binh

នៅទីក្រុង Dong Hoi បានប្រព្រឹត្តទៅការតាំង​ពិព័រណ៌​ផែន​ទី​ និង​តាំង​បង្ហាញ​ឯកសារ​ ស្ដីអំពី” Hoang Sa, Truong Sa របស់វៀតណាម-បណ្ដាភ័ស្តុតាង​ប្រវត្តិសាស្ត្រ​និងគតិយុត្តិ”។​ ជិត១០០​ផែនទី ឯកសារ ​វត្ថុតាង​បង្ហាញ​បាន​​ប្រមូល​ផ្តុំ​ពីបណ្ដាអ្នក​ស្រាវ​ជ្រាវ ​អ្នកប្រាជ្ញ​នៅក្នុងនិង​ក្រៅប្រទេស​ បានប្រកាស។​ នេះជាបណ្ដា​ភ័ស្តុតាង ប្រវត្តិសាស្ត្រ​គត្តិយុត្តិ​អះអាង​អធិបតេយ្យភាព​របស់​វៀតណាម​ ចំពោះប្រជុំកោះទាំងពីរ Hoang Sa, Truong Sa។លោក Doan Cong Huynh ប្រធាននាយកដ្ឋាន​ព័ត៌មាន​មូលដ្ឋាន​ នៃក្រសួងព័ត៌មាន​និងផ្សព្វផ្សាយ​វៀត​ណាម បាន​​​អោយដឹងថា៖
 
“ការតាំងពិព័រណ៌ផែនទី និងឯកសារ” Hoang Sa, Truong Sa របស់វៀតណាម-បណ្ដាភ័ស្តុតាង​ប្រវត្តិសាស្ត្រនិ​ង​គតិយុត្តិ” ជាសកម្មភាពមួយក្នុងចំណោមសកម្មភាពផ្សព្វផ្សាយសំខាន់ សំដៅជូនព័ត៌មានទៅកាន់កម្មា ភិ បាលយុទ្ធ​ជន និងប្រជាជន​គ្រប់ស្រទាប់​ក្នុង​ខេត្ត។​ តាមនោះ ​រួមចំណែក​អប់រំទឹក​ចិត្ត​ស្នេហា​ជាតិ លើកកំពស់​ចំណេះដឹង​ និងការទទួល​ខុសត្រូវ​របស់​កម្មាភិបាល​ យុទ្ធជន​ និង​ប្រជាជន​គ្រប់ស្រទាប់​ចំពោះបុព្វហេតុ​កសាង ​អភិវឌ្ឍន៍និង​ការពារ​មាតុប្រទេស៕”

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាអត្ថបទបានផ្សាយ