09/10/2015 09:43 GMT+7 Email Print Like 0

ការតាំងពិព័រណ៌ឧទ្ទេសនាមអំពីឧស្សាហកម្មឧបត្ថម្ភជាច្រើនត្រូវបានបើក


ការតាំងពិព័រណ៌ឧទ្ទេសនាមអំពីឧស្សាហកម្មឧបត្ថម្ភជាច្រើនត្រូវបានបើក
នាព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៥ ​នៅមជ្ឈមណ្ឌលផ្សារណាត់និងតាំងពិព័រណ៌ Sai Gon ( SECC) មជ្ឈមណ្ឌលជំរុញពាណិជ្ជកម្មនិងវិនិយោគទីក្រុងហូជីមិញ​បានរួម​សហការជាមួយអង្គការជំរុញពាណិជ្ជកម្មជប៉ុន និងក្រុមហ៊ុន Reed Tradex បើក​ការតាំងពិព័រណ៌ចំនួន៤ ដែលទាក់ទិនដល់វិស័យឧស្សាហកម្មឧបត្ថម្ភ។ តាមរយៈការតាំងពិព័រណ៍ទាំងនេះ បណ្ដាអង្គភាពអាជីវកម្មវៀតណាម ជប៉ុន និងប្រទេសផ្សេងៗ បានផ្លាស់ប្តូរ ស្វែង​រក​ឳកាស​សហប្រតិបត្តិការ វិនិយោគផលិតកម្ម។ ​លោក Dang Ngoc Quy នាយកពាណិជ្ជកម្មក្រុមហ៊ុនទទួលខុសត្រូវមាន​កំរិត​បច្ចេកវិទ្យា Nam Thai Son បានអោយដឹងថា៖          “ យើងខ្ញុំទទួលបានការផ្តល់យោបល់​ជាច្រើន​ពីទីផ្សារ អតិថិជនបានស្គាល់ដល់​ពាណិជ្ជសញ្ញាវៀតណាមកាន់តែច្រើនពីមួយថ្ងៃទៅមួយថ្ងៃ។ យើងខ្ញុំក៏បានឃើញថា៖ការតាំងពិព័រណ៌នេះនឹងជួយអោយទីផ្សារស្គាល់ដល់ទីផ្សារវៀតណាមកាន់តែច្រើនជាងទៀត​។ យើងខ្ញុំឧទ្ទេសនាមអំពីផលិតផលនៅក្នុងនិងក្រៅប្រទេស៕”
តាម VOV5 - វិទ្យុសម្លេងវៀតណាម
បណ្តាអត្ថបទបានផ្សាយ