23/08/2016 09:56 GMT+7 Email Print Like 0

ការតាំងពិព័រណ៌ស្ដីអំពី៖ប្រជុំកោះ Hoang Sa, Truong Sa របស់វៀតណាមនៅខេត្ត Nghe An


ការតាំងពិព័រណ៌ស្ដីអំពី៖ប្រជុំកោះ Hoang Sa, Truong Sa របស់វៀតណាមនៅខេត្ត Nghe An

នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ នៅខេត្ត Nghe An (ភាគកណ្ដាលវៀតណាម)​បាន​បើក​ការ​តាំង​ពិព័រណ៌៖ ប្រជុំ​កោះ Hoang Sa , Truong Sa របស់វៀតណាម-បណ្ដាភ័ស្តុតាង​ប្រវត្តិសាស្ត្រ​និងគតិយុត្ត។ ការតាំង​ពិព័រណ៌​នេះបាន​ឧទ្ទេសនាម​ អំពីឯកសារ​ចំនួនជាង​១៥០ និងផែនទីជិត​១០០ផ្ទាំង ស្ដីអំពីប្រជុំ​កោះ Hoang Sa , Truong Sa របស់វៀតណាម។ លោក Dong Van Huyen អ្នកនេសាទ​មួយនាក់ នៅខេត្ត Nghe An បានអោយដឹងថា៖

​“​ខ្ញុំមានមោទនភាពណាស់ ដោយបានចូលរួមការតាំងពិព័រណ៌ ស្ដីអំពីប្រជុំ​កោះ Hoang Sa​, Truong Sa ។ បន្ទាប់​ពីការ​តាំង​ពិព័រណ៌នេះ បង​ប្អូនអ្នក​នេសាទ​យើងខ្ញុំ នឹង យល់​ដឹង​បន្ថែម អំពី​កិច្ច​ការ​ពារ​អធិបតេយ្យ​ភាព​កោះ​សមុទ្រ​របសមា​តុប្រទេស។ មិនគ្រាន់តែរូបខ្ញុំប៉ុណ្ណោះទេ ថែមទាំងប្រជាជនគ្រប់រូបសុទ្ធតែ មានមន​សិកា​ការ​ពារ​អធិបតេយ្យ​ភាព​​កោះសមុទ្រ របស់វៀតណាមដែរ។“​ ការតាំងពិព័រណ៌នេះនឹងអូសបន្លាយ ដល់ថ្ងៃទី២៤ ខែ​សីហា ឆ្នាំ២០១៦៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ