26/11/2014 15:10 GMT+7 Email Print Like 0

ការតាំងពិពណ៌បេតិកភណ្ឌវប្បធម៌វៀតណាមនៅទីក្រុងហាណូយ


ការតាំងពិពណ៌បេតិកភ័ណ្ឌវប្បធម៌វៀតណាមនៅទីក្រុងហាណូយ (Image: VNA)

ចាប់ពីថ្ងៃទី ២៥ ដល់ទី​២៧ ខែវិច្ឆិកា ឆ្នាំ ២០១៤ រូបថតចំនួន ១ រយផ្ទាំង ដែលត្រូវ​បាន​ជ្រើស​រើស​ក្នុងការប្រឡងរូបថតបេតិកភ័ណ្ឌវប្បធម៌វៀតណាមត្រូវបាន​តាំងបង្ហាញនៅមហា​វិទ្យាល័យ​ពាណិជ្ជកម្ម​ក្រៅប្រទេសនៅទីក្រុងហាណូយ។ វណ្ណក​ម្ម​ទាំងនេះ​បង្ហាញ​ពីភាព​ស្អាត​អស្ចារ្យ​របស់​ធម្មជាតិវៀតណាមពិធីបុណ្យពោ​ពេញទៅដោយអត្តសញ្ញាណវប្បធម៌ជនជាតិ​និង​ជីវភាព​រស់​នៅរបស់ប្រជាជនក្នុងទូទាំងប្រទេស។ ក្រោយរយៈពេល ២ ខែបំផុស គណៈចាត់តាំង​ទ​ទួល​​​បាន​វណ្ណកម្ម​ចូលរួមការប្រឡងចំនួន ៤៤០០ ផ្ទាំងបានចូលរួមការប្រឡងនេះ។ ពិធី​ប្រគល់​រង្វាន់​ការប្រឡង់រូបថតបេតិក្ខភ័ណ្ឌវៀតណាមឆ្នាំ ២០១៤ បានប្រព្រឹត្តទៅនៅទីក្រុងហូជីមិញ (ភាគ​ខាងត្បូងវៀតណាម) នាថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ​ ២០១៤៕

តាមVOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាអត្ថបទបានផ្សាយ