29/10/2015 10:22 GMT+7 Email Print Like 0

ការតាំងបង្ហាញដោយប្រធានបទ សត្វពិសិដ្ឋវៀតណាម


ការតាំងបង្ហាញដោយប្រធានបទ សត្វពិសិដ្ឋវៀតណាម

វត្ថុតាំងបង្ហាញគំរូចំនួនជិត១០០ស្ដីពីសត្វពិសិដ្ឋគ្រប់ប្រភេទ បាន​តាំងបង្ហាញ​នៅសារៈ​មន្ទី​ប្រវត្តិសាស្ត្រ​ជាតិ នាថ្ងៃ​ទី២៨ខែតុលាឆ្នាំ២០១៥​។ រាល់វត្ថុតាំងបង្ហាញ​នេះមាន​តាំង​ពីសម័យ​កាល​កសាង​ប្រទេស​ជាតិ​ដល់​រាជ​កាល​ Nguyen ដែលបាន​ចែកជាក្រុមនានា វត្ថុបុរាណក្នុងវប្បធម៍ Dong Son រូបបដិមារសត្វនាគ ជាដើម។​លោក Pham Van Doan នាយករងសារៈ​មន្ទី​ប្រវត្តិសាស្ត្រជាតិ​បានឲ្យដឹងថា៖

“នេះជាប្រធានបទដែលសារៈមន្ទីប្រវត្តិសាស្ត្រជាតិ យកចិត្តទុកដាក់ដោយ​បំណង​ធ្វើយ៉ាង​ម៉េចកសាង​បាន​ក្រុម​វត្ថុតាំង​បង្ហាញ​ឧទ្ទេសនាមអំពីសត្វពិសិដ្ឋវៀតណាម ដែល​តាមរយៈ​នោះឆ្លុះ​បញ្ចាំង​ផ្នែក​វិសេស​វិសាល​បំផុត​អំពីប្រវត្តិសាស្ត្រ​វៀត​ណាម ក្នុងដំណើរការប្រវត្តិសាស្ត្រជាតិ។ យើង​ខ្ញុំមាន​បំណង​ឧទ្ទេសនាម​យ៉ាង​ពេញ​លេញ និងលើគ្រប់វិស័យអំពីសត្វពិសិដ្ឋវៀតណាម ពីព្រោះវាបានឆ្លុះបញ្ចាំងក្នុង​ជីវភាព​ខាង​ស្មារតី​មនុស្ស​វៀត​ណាម៕”

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាអត្ថបទបានផ្សាយ