11/11/2014 09:18 GMT+7 Email Print Like 0

ការតភ្ជាប់រដ្ឋអង្គភាពអាជីវកម្មអ្នកវិទ្យាសស្ត្រកសិករសំដៅ ជួយអភិវឌ្ឍន៍កសិកម្មនៅវាលទំនាបទន្លេ Cuu Long


ការតភ្ជាប់រដ្ឋអង្គភាពអាជីវកម្មអ្នកវិទ្យាសស្ត្រនិងកសិករបង្កើតខ្សែសង្វាក់តំលៃសំដៅជួយអភិវឌ្ឍន៍
កសិកម្មនៅតំបន់វាលទំនាបទន្លេ Cuu Long (Image: dangconsan.vn)

តំបន់វាលទំនាបទន្លេ Cuu Long មានផ្ទៃដីសំរាប់ការដាំដុះនិងចិញ្ចឹមជលផលចំនួន ៣ លាន​ហិក​តា ស្រូបយក ៣០% នៃផ្ទៃដីកសិកម្មក្នុងទូទាំងប្រទេស។ អាស្រ័យ​ទៅ​លើ​ការ​អនុវត្ត​បណ្ដា​សមិទ្ធិ​បច្ចេកទេសចូល ក្នុងការផលិតកសិកម្ម ដោយហេតុដូច្នោះ តំបន់នេះផលិតជាង ៥០% នៃ​ទិន្នផលស្រូវ រួមចំណែក ៩០% នៃទិន្នផល អង្គករនាំចេញនិងផ្គត់ផ្គង់ជាង ៥២% នៃទិន្នផល​ជលផល​ ៧០% នៃទិន្នផលផ្លែឈើរ ទទួលបានជាង ៦០% នៃតំលៃនាំចេញ​ក្នុង​ទូទាំង​ប្រទេស​។ ដើម្បីផ្នែកសិកម្មនៅតំបន់ វាលទំនាបទន្លេ Cuu Long អភិវឌ្ឍន៍ដ៏ទូលំទូលាយនិងស៊ីជម្រៅ នៅសិក្ខសាលា “ការតភ្ជាប់រដ្ឋអង្គភាពអាជីវកម្មអ្នកវិទ្យាសស្ត្រ និងកសិករ​បង្កើតខ្សែសង្វាក់​តំ​លៃ​​សំដៅជួយអភិវឌ្ឍន៍កសិកម្ម នៅតំប​ន់វាលទំនាបទន្លេ Cuu Long” ដែលបានប្រព្រឹត្តទៅ នា​ថ្ងៃ​ទី ៩ ខែវិច្ឆិកា ឆ្នាំ ២០១៤ នៅទីក្រុង Can Tho (ភាគខាងត្បូងវៀតណាម) បណ្ដា​អ្នក​វិទ្យាសាស្ត្រ​​បាននាំចេញវិធានការដោះស្រាយការលំបាក ​ដើម្បីជំរុញសក្តានុភាពវិទ្យាសាស្ត្រ​និង​​បច្ចេកវិទ្យា​អភិវឌ្ឍន៍​ឲ្យបានខ្លាំងក្លាថែមទៀត បង្កើនការ​ផ្សព្វផ្សាយចំណះដឹង​ព័ត៌មាន​វិទ្យាសាស្ត្រ​អំពីការចញ្ចឹមសត្វដាំដុះសំរាប់ប្រជាកសិករនិងកសាងពាណិជ្ជសញ្ញា ។ល។៕

 តាម VOV5 - វិទ្យសម្លេង​វៀត​ណាម

បណ្តាអត្ថបទបានផ្សាយ