29/04/2015 12:13 GMT+7 Email Print Like 0

ការញ្ជួយដីនៅនេប៉ាល៖ បរិមាណជនរងគ្រោះបន្តកើនឡើង


ការញ្ជួយដីនៅនេប៉ាល៖ បរិមាណជនរងគ្រោះបន្តកើនឡើង (Image: VOV)

តាមព័ត៌មានថ្មីបំផុតពីមជ្ឈដ្ឋានមន្ត្រីរបស់នេប៉ាលបានឲ្យដឹងថា៖ បរិមាណជន​ត្រូវស្លាប់​ក្នុងការញ្ជួយ​ដី​ដែល​បាន​កើតមាន​ឡើង នាថ្ងៃទី​២៥ខែមេសាឆ្នាំ​២០១៥ កន្លង​ទៅបានកើន​ឡើង​៤៤០០នាក់ និង​៨៥០០​នាក់​ទៀត​រង​​របួស។ នៅ​រដ្ឋ​ធានី Kathmandu មនុស្សរាប់ពាន់នាក់ នៅកំពុងដេកតាមវិថីឧទ្យាន​នានា ក្នុងអាកាស​ធាតុ​ត្រ​​ជាក់​​ដោយ​​សារ​​ព្រួយថា​៖ បណ្ដា​​ផ្ទះអាច​ដួល​រលំ។ នា​បច្ចុប្បន្ន ជំរុំជួយ​សង្គ្រោះ​​ចំនួន​​២១ ត្រូវ​បាន​​បង្កើត។ ក្នុង​​ពេល​​នោះ ទំនិញ​​ជួយ​ឧបត្ថម្ភ​ និងប​ណ្ដា​ក្រុម​​ជួយ​សង្គ្រោះមក​ពីប្រ​ទេស​រាប់សិប ​លើពិភពលោក​កំពុង​មក​កាន់​​នេ​ប៉ាល។​ អ.ស.ប.​បានរំដោះប្រាក់​ចំនួន​១៥ លានដុល្លាអាមេរិក​តាមរយៈមូលនិធិទប់ទល់ជាបន្ទាន់​របស់ អ.ស.ប. (CERF) សំដៅអនុញ្ញាត្ត​ឲ្យបណ្ដាអង្គការមនុស្សធម៌អន្តរជាតិ​បង្កើន​យុទ្ធនា​ការ​ជួយ​ឧបត្ថម្ភ​ប្រជាជន​នេប៉ាល។ តាមអ្នក​វិទ្យាសាស្ត្រ​ភូគព្ភវិទូ​អាមេរិក​បានឲ្យដឹងថា៖ រដ្ឋធានី Kathmandu នៃ​ប្រ​ទេស​អាច​ត្រូវ​បានបំលាស់​ទី ៣​ម៉ែត្រ​តាមទិសត្បូង៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាអត្ថបទបានផ្សាយ