05/04/2015 16:16 GMT+7 Email Print Like 0

ការជួបប្រាស្រ័យសិល្បៈដើម្បីជីវភាពរស់នៅសុខសាន្តត្រាណនិងអភិវឌ្ឍន៍


 


ការជួបប្រាស្រ័យសិល្បៈដើម្បីជីវភាពរស់នៅសុខសាន្តត្រាណនិងអភិវឌ្ឍន៍ (dantri.com.vn)


នាថ្ងៃទី៤ខែមេសាឆ្នាំ២០១៥ ទិវាពិភពលោកលើកកំពស់ការយល់ដឹង និងជួយ​ឧបត្ថម្ភជំនះ​​ពុះពារលើ​ផល​វិបាក​​នៃគ្រាប់បែកម៉ីន។ ក្នុងឱកាសនេះ នាយប់ថ្ងៃទី​៣ខែមេសាឆ្នាំ២០១៥ រោង​មហោ​ស្រព​នៃវិទ្យុ​សម្លេង​វៀតណាម​លេខ៥​៨វិថី Quan Su ទីក្រុង​ហាណូយ​បានប្រព្រឹត្ត​ទៅកម្ម​វិធី​ជួប​ប្រាស្រ័យ​សិល្បៈ​ដើម្បី​ជីវភាព​រស់​នៅ​សុខ​សាន្តត្រាណនិងអភិវឌ្ឍន៍។ ថ្លែងមតិនៅពិថី​ជួបប្រាស្រ័យ​នេះ លោកស្រី​ Pham Thi Hai Chuyen រដ្ឋម​ន្ត្រី​ក្រសួងការ​ងារយុទ្ធជនពិការ និងសង្គមកិច្ចបានលើក​ច្បាស់ថា៖

“ខ្ញុំស្នើនាពេលខាងមុខស្ថាប័នអចិន្ត្រៃយ៍ គណៈកម្មការបញ្ជាជាតិទទួលបន្ទុក​ អំពី​កម្ម​វិធី​សកម្មភាព​ជាតិ​ជំនះ​ពុះពារ​លើផលវិបាក នៃគ្រាប់បែកម៉ីនក្រោយសង្គ្រាម​ត្រូវ​បន្ត​ម្ចាស់​ការ​ស្រាវ​ជ្រាវ​ ស្នើ​ដំណោះ​ស្រាយ​ចលនា​ប្រភព​កំលាំង​ ដើម្បីជំរុញ​ល្បឿនអនុវត្តកម្មវិធី។ សមាគមនិងមូល​និធិជំនះពុះពារ លើផលវិបាកនៃគ្រាប់បែក​ម៉ីន​​ត្រូវសកម្មចូល​រួម ក្នុងការងារឃោសនាចលនាទៅដល់ វណ្ណៈសង្គម​គ្រប់ស្រទាប់​និងក្នុងប្រជាជន៕”

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ