04/11/2014 09:57 GMT+7 Email Print Like 0

ការជួបប្រាស្រ័យមិត្តភាពកុមាររវាងវៀតណាមនិងចិន


ការជួបប្រាស្រ័យមិត្តភាពកុមាររវាងវៀតណាមនិងចិន (Image: VOV)

នាថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ២០១៤ សម្ព័ន្ធយុវជនខេត្ត Lang Son (ភាគខាងជើង វៀតណាម) បាន​រៀប​ចំការជួបប្រាស្រ័យ “កន្សែងក្រហមមិត្តភាពរវាងកុមារនៅតំបន់ ព្រំដែនខេត្ត Lang Son (វៀត​ណាម) និងខេត្ត Guangxi (ចិន) “ ឆ្នាំ ២០១៤។ កម្មវិធីនេះ ត្រូវបានចាប់​ផ្តើម​ដំបូង​ នៅ​សា​លា​បឋមសិក្សា Vinh Trai ទីក្រុង Lang Son។ កុមារា កុមារីនៃខេត្តទាំង ២ បានចូលរួម​សកម្មភាព​​ប្រគល់ជូនកន្សែងក្រហមមិត្តភាពនិង អាំស៊ីងជូនក្រុមយុវជនកុមារជំទង់។ លេខា​ធិ​ការ​​សម្ព័ន្ធយុវជនខេត្ត Lang Son លោក Nguyen Hoang Tung បានឲ្យដឹងថា៖

“នេះគឺជាឆ្នាំទី ២ ហើយដែលយើងខ្ញុំបានរៀបចំព្រឹត្តិការណ៍នេះ។ អាចនិយាយបានថា៖ ការ​ជួប​​ប្រាស្រ័យរវាងកុ​មារ នៅខេត្ត Lang Son របស់វៀតណាម និងកុមារនៅខេត្ត Guangxi របស់​ចិន​បានប្រព្រឹត្តទៅដ៏សប្បាយរីករាយនិងបន្សល់ទុកការចាប់អារម្មណ៍ល្អ។ កុមារ​នៃ​ប្រទេស​ទាំង​ ២ បានរួមដៃក្នុងបណ្ដាសកម្មភាពការពារបរិស្ថានក្នុងការសិក្សា​និងក្នុងការងារ​របស់​ក្រុម​យុវជន​កុមារជំទង់ ផងដែរ។”

បណ្ដាសកម្មភាពក្នុងក្របខ័ណ្ឌកម្មវិធីនេះរួមចំណែកពង្រឹងនិងពង្រីកប្រពៃណីជួប​ប្រាស្រ័យ​មិត្តភាព​រវាងយុវវ័យនៃប្រទេសទាំង ២ វៀតណាម-ចិនឲ្យបានខ្លាំងក្លាថែមទៀត៕

 តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាអត្ថបទបានផ្សាយ