12/02/2016 10:32 GMT+7 Email Print Like 0

ការងារធ្វើឥតបង់ថ្លៃសំរាប់ពលករនៅទីក្រុងហាណូយ


ពិគ្រោះយោបល់ការងារធ្វើសំរាប់ពលករ

ក្នុងឆ្នាំ២០១៦ មជ្ឈមណ្ឌលឧទ្ទេសនាមការងារធ្វើក្រុងហាណូយ នឹង​បង្កើន​ការតភ្ជាប់​ជាមួយ​អង្គភាព​អាជីវកម្ម​ជាច្រើន​ សំដៅបង្កើត​បន្ថែម​ការងារធ្វើឥត​បង់ថ្លៃរាប់​ពាន់ សំរាប់ពលករ។ ជាក់ស្ដែង​មជ្ឈមណ្ឌលនេះនឹង​រៀប​ចំវគ្គ​ឧទ្ទេស​នាម​ ការងារធ្វើជាង១០០វគ្គនៅខ័ណ្ឌ ស្រុកនានាដែលមាន​ទីផ្សារពល​ករ អភិវឌ្ឍន៍។ លោកស្រី Vu Thi Thanh Lieu នាយិការងមជ្ឈ​មណ្ឌល​ឧទ្ទេសនាម​ការ​ងារ ធ្វើក្រុង​ហាណូយ បានឲ្យដឹងថា៖

“យើងខ្ញុំនឹងជំរុញខ្លាំងថែមទៀតនូវការងារពិគ្រោះយោបល់ សំរាប់ពលករនៅវគ្គ​ឧទ្ទេសនាមការងារធ្វើនោះ តាម​ដាន​ពលកររហូត​ដល់គេមានការងារធ្វើ។ ព្រមទាំង​ជួយឧបត្ថម្ភអង្គភាពអាជីវកម្ម​ជ្រើសពលករផង​ដែរ ធ្វើ​យ៉ាង​ម៉េច​ដើម្បី​អង្គភាព​អាជីវកម្មជ្រើសរើស បាននូវពលករ​នាំមកនូវលទ្ធផលល្អបំផុត​សំរាប់ទាំង​អង្គភាព​អាជីវកម្ម​ផង​និង​ពលករ​ទៀត​ផង”៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ