14/08/2016 13:34 GMT+7 Email Print Like 0

ការងារកិច្ចការបរទេសតំបន់ច្បាមជាប់គោលមាគ៌ាកិច្ចការបរទេសរបស់បក្ស


អនុរដ្ឋមន្ត្រីក្រសួង ការបរទេស លោក Le Hoai Trung

ក្រសួងការបរទេសវៀតណាមនឹងរៀបចំស​ន្និសីទទំនាក់ទំនងកិច្ចការបរទេសទូទាំងប្រទេសលើកទី ១៨ ដែលគ្រោងនឹងប្រព្រឹត្តទៅនាថ្ងៃទូ២១សីហាឆ្នាំ២០១៦ដោយប្រធានបទ “លើកកំពស់ប្រសិទ្ធិភាពការងារកិច្ចការបរទេសបម្រើការអភិវឌ្ឍន៍និងធ្វើសមាហរណកម្ម”សំដៅបង្កើតវេទិការដើម្បីតំបន់នានារួមជាមួយក្រសួង ស្ថាប័នមជ្ឈឹមនិង​ស្ថាប័ន តំណាងរបស់វៀតណាមនៅឯបរទេសផ្លាស់ប្តូរនិងវាយតម្លៃលើគ្រប់ជ្រុងជ្រោយនូវស្ថានភាពនិងលទ្ធផលអនុវត្តរាល់គោលដៅ ភារកិច្ចដែលបានដាក់ចេញពីអាណត្តិមុនរហូតមកដល់បច្ចុប្បន្ន។ ក្នុងការផ្តល់សម្ភាសជាមួយអ្នកយកព័ត៌មាននាឱកាសនេះ អនុរដ្ឋមន្ត្រីក្រសួងការបរទេស លោក Le Hoai Trung បានឲ្យដឹងថា តាំងពីសន្និសីទលើកទី១៧មកដល់បច្ចុប្បន្ន​​ការងារទំនាក់ទំនងកិច្ចការបរទេសរបស់តំបន់នានាមានការអភិវឌ្ឍន៍​យ៉ាងខ្លាំងលើ គ្រប់វិស័យ។​មិនត្រឹមតែប៉ុណ្ណោះ តំបន់នានាលើទូទាំងប្រទេសបានម្ចាស់ការសកម្មរួមសហ ការជាមួយក្រសួងការបរទេស អនុវត្តប្រកបដោយប្រសិទ្ធិភាពការងារវប្បធម៌កិច្ចការបរទេស ការងារព័ត៌មានកិច្ចការបរទេសនិងការងារជនវៀតណាមនៅ​ឯបរទេសទៀតផង៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាអត្ថបទបានផ្សាយ