11/02/2017 10:05 GMT+7 Email Print Like 0

កាណាដានិងវៀតណាមឆ្ពោះទៅទំនាក់ទំនងដៃគូនិងកិច្ចសហប្រតិបត្តិការល្អ


ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកាណាដា លោក Nguyen Duc Hoa

នាថ្ងៃទី៩ ខែកុម្ភៈឆ្នាំ២០១៧ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកាណាដា លោក Nguyen Duc Hoa បាន​ជូន​សារ​តាំងចំពោះអគ្គទេសាភិបាលនៃប្រទេស​កាណាដា ​លោក David Johnston នៅទីក្រុង Ottawa។ នៅក្នុងជំនួប អគ្គទេសា​ភិបាល​លោក David Johnston បានបង្ហាញគោលបំណងថា៖ដោយមាន​កម្រាស​ការទូត​របស់ខ្លួន ឯកអគ្គរដ្ឋទូត Nguyen Duc Hoa នឹងមានការរួមវិភាគទានជា​ច្រើន​ ជំរុញទំនាក់ទំនងរវាងកាណាដានិង វៀតណាម។ លោកក៏បានជឿជាក់​ទៅលើអនាគតល្អប្រសើរនៃទំនាក់ទំនងដៃគូ និងកិច្ចសហប្រតិបត្តិការកាណាដា-វៀតណាម។          ថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូត​ Nguyen Duc Hoa បានសម្ដែងមោទនភាព ​ដោយបានទទួលបេកកកម្មការទូតនៅកាណាដា ហើយអះអាងថា៖នឹងខំប្រឹង​ប្រែងអស់ពីកម្លាំងកាយចិត្តរបស់​ខ្លួនដើម្បីជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ៕

តាម VOV5-វិទ្យុសម្លេងវៀតណាម

បណ្តាអត្ថបទបានផ្សាយ