17/10/2016 10:03 GMT+7 Email Print Like 0

កាក់កបពីផ្សិតលីញជឺ (Lingzhi) ក្រហម

ដោយ​អាកាស​ធាតុ​និង​ដីធ្លី​សមស្រប​ជាមួយ​បទ​ដ្ឋាន​លូត​លាស់ នៃ​ផ្សិត​គ្រប់​ប្រភេទ​ ជា​ពិសេស​ផ្សិត​ឱសថ​ ទម្រង់​រូបភាព​ដាំផ្សិត​លីញជឺ​ក្រហម​ នៅ​ឃុំដុង​ហ្វ័រ (Dong Hoa) ស្រុក​ត្រាង​ប៉ម ​(Trang ​Bom) ខេត្ត​ដុង​ណាយ​ (Dong Nai), សព្វ​ថ្ងៃ​កំពុង​បាន​ក្រុម​ប្រជា​កសិករ​ក្នុង​តំបន់​វិនិយោគ​ ធ្វើ​​តាម​​ខ្សែ​​សង្វាក់​បិទ​ជិត​ ចាប់​ពីការ​បណ្តុះ​កូន​ពូជ​ ចិញ្ចឹម​ថែទាំ​កូន​ពូជ​ រហូត​ដល់​ដាំ​ដុះ​ និង​កែច្នៃ​។​

អញ្ចើញ​ទៅ​ទស្សនា​កសិដ្ឋាន​ដាំផ្សិត​លីញជឺ​ក្រហម (​ជាផ្សិត​ឱសថ លីញជឺ មួយ​ប្រភេទ) ​របស់​លោក​ត្រឹនហុង​ធ្វី (Tran ​Hong ​Thuy)​ ដែល​ជាអ្នក​មាន​ទំនុក​ចិត្ត​វិនិយោគ​ជាង​៤០០លាន​ដុង​ ពី​ឆ្នាំ​២០១៣ទើប​ដឹង​ថាដាំ​ផ្សិត​លីញជឺ​ក្រហម​មិន​ចំណាយ​ពេល​វេលា​ថែទាំ​ច្រើន​ គ្រាន់​តែត្រូវ​ការ​អ្នក​ដាំ​គោរព​តាម​បទដ្ឋាន​បច្ចេកទេស​ត្រឹម​ត្រូវ​ មាន​ដំណាក់​កាល​ បំបៅ ​ផ្អាប់ បណ្តុះ​កូន​ពូជ និង​បច្ចេក​ទេស​ថែទាំ​ផ្សេង​ទៀត​។

កសិដ្ឋាន​ដាំផ្សិត​ត្រូវការ​ភាព​ស្អាត ស្រស់​ថ្លា ធានា​សីតុណ្ហភាព​ពី​២២ - ២៨​អង្សាសេ ​និង​កម្រិត​សំណើម​ពី​៨០-៩០%​ ម្ចាស់កសិដ្ឋាន​ផ្សិត​លីញជឺ​ក្រហម ត្រូវ​បំពាក់​ប្រព័ន្ធ​ស្រោច​ស្រប​ស្វ័យ​ប្រវត្តិ ទីធ្លា​រោង​ក្រាល​ដោយ​ស៊ីម៉ង​ត៍​ដើម្បី​រក្សាកម្រិត​សំណើម​ឲ្យផ្សិត​លូតលាស់​ រាំង​សំណាញ់​ព័ទ្ធ​ជុំវិញ​ ដើម្បី​បង្ការ​មិន​ឲ្យ​សត្វ​ល្អិត​ចូល​បំផ្លាញ់​ផ្សិត​។

ភាព​ជោគជ័យ​ដំបូង​ទាំង​បីកសិដ្ឋាន​ លោ​កត្រឹនហុង​ធ្វី (Tran Hong Thuy) មានទំនុក​ចិត្ត​វិនិយោគ​លើក​សិដ្ឋាន​ផ្សិត​លីញជឺ​ក្រហម ចំនួ​នពីរបន្ថែម​ទៀត។​ លទ្ធផ​លសម្រេច​បាន​ គឺកសិដ្ឋាន​របស់​លោក​តា​ធ្វី (Thuy) ប្រមូល​ផលនិង​ផ្គត់ផ្គ​ង់ចេ​ញទៅកាន់​ទីផ្សារ ជាង​១០០គីឡូក្រាមជារៀង​រាល់​ខែ។ តម្លៃរបស់​ផ្សិតលី​ញជឺ​ក្រហម​ ពី៨០០​ពាន់​ដុង​ ដ​ល់១លាន​ដុងក្នុង​មួយគីឡូក្រាម​ នាំ​មកនូវប្រាក់​ចំណូល​ប្រហែល​១ពាន់​លាន​ដុង​ក្នុង​មួយ​ឆ្នាំ ជូន​លោកតា​ធ្វី (Thuy)។ ប្រ​ការពិ​សេស បើ​ប្រើប្រាស់មិន​អស់​ ផ្សិ​ត​ លីញជឺ​ក្រហម​ អាច​សម្ងួត​និង​រក្សា​ទុក​បាន​ក្នុង​រយៈ​ពេល​យូរ​ចាប់​ពី​៣ - ៥​ ឆ្នាំ។​



ដំណាក់កាលធ្វើដីបណ្តុះកូនផ្សិតលីញជឺក្រហម...។ល។

ត្រៀមបម្រុងដុំល្បាយផ្សិតដើម្បីដាក់កូនពូជផ្សិត។

ដុំល្បាយផ្សិតបានដាំកូនពូជផ្សិតលីញជឺ ក្នុងកសិដ្ឋានដាំផ្សិតនៅឃុំដុងហ្វ័រ (Dong Hoa)។

បន្ទប់បណ្តុះផ្សិតលីញជឺ។

 ខាងក្នុងកសិដ្ឋានផ្សិតឱសថលីញជឺ  លូតលាស់ល្អ របស់គ្រូសារលោកតាត្រឹនហុងធ្វី (Tran Hong Thuy) ។

ក្រោយអំឡុង៥ខែ ផ្សិតឱសថលីញជឺ ឲ្យប្រមួលផលលើកទីមួយ។

ផ្សិតឱសថលីញជឺ  ចាប់ផ្តើមឲ្យប្រមូលផល។

អ្នកដាំផ្សិតឱសថលីញជឺ ត្រូវធានាគ្រប់សំណូមពរមឹងម៉ាត់បំផុត ដើម្បីផ្សិតលូតលាស់ល្អ និងបង្ការប្រឆាំងបាក់តេរីបំផ្លាញ។

ផ្សិតឱសថលីញជឺហាលស្ងួត ក្រោយពេលប្រមូលផល។

ផ្សិតឱសថលីញជឺ បានចាត់ទុកជាប្រភេទឱសថ មានគុណភាពល្អឲ្យសុខភាព។

សព្វថ្ងៃទម្រង់ដាំផ្សិតឱសថលីញជឺ នាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ជូនបងប្អូនប្រជាកសិករនៅឃុំដុងហ្វ័រ (Dong Hoa)។

អំឡុង​៥ខែ ផ្សិតលី​ញជឺ ក្រហម​ឲ្យ​ប្រ​មូល​​ផល​លើក​ទីមួយ​។ផលិត​ផល​ផ្សិត ក្រោយ​ពេល​ប្រមូល​ផល ​បាន​ធានា​ត្រូវ​នឹង​ស្តង់ដា​អនាម័យ​ហាលស្ងួត​ ឬ​សម្ងួត​ដោយ​ម៉ាស៊ីន​ក្នុង​សីតុណ្ហភាព​ពី៤០-៤៥​អង្សាសេ។​ ផ្សិត​ឱសថ​លីញជឺ​  មាន​គុណ​ភាព​ប្រឆាំង​ជម្ងឺ​មហា​រីក​ និ​ង គ្រប់​គ្រង​​​ភាព​ស៊ាំ រារាំង​ការ​លូត​លាស់​រាល​ដាល​​​កោសិការ​មហា​រីក លំ​នឹង​សម្ពាធ​ឈាម បំបាត់​ខ្លាញ់​នៅក្នុង​ឈាម ប​ន្ថយ​​ជាតិខ្លា​ញ់ ​ក្នុង​ឈាម បន្សា​បជាតិ​ពុល​​ក្នុង​ថ្លើម ធ្វើ​ថ្លើម​មាំ​ពូកែ​និង​រារាំង​ការ​​​បញ្ចេញ ​histamine កែ​លម្អ​ប្រតិកម្ម​អាឡែហ្ស៊ី​...។ល។​

ទម្រង់ដាំផ្សិត​លីញ​ជឺ​ ក្រហ​មនៅឃុំ​ដុង​ហ្វ័រ (Do​ng Hoa​) សព្វ​ថ្ងៃ​មាន​បទដ្ឋាន​ផលិត​អនុវត្ត​តាម​សង្វាក់​បិទ​ជិត តាំង​ពីការ​បណ្តុះ​កូន​ពូជ​ ចិ​ញ្ចឹមថែទាំ​ និង​ កែ​ច្នៃ។​ នៅ​ក្នុង​កសិដ្ឋាន​ដាំ​ផ្សិត​ឱសថ​លីញ​ជឺ​ របស់​បង​ស្រី ​ឡេធី​ហឿង​ (Le Thi​ Huong)​ ប្រភព​កាក់​សំណល់​ក្រោយ​ពេល​ប្រមូល​ផល​ផ្សិត​ នៅបា​នទាញ​យកប្រើ​ប្រាស់​ធ្វើ​ជា​​វត្ថុធាតុ​ដុំល្បាយ ដើម្បី​ផលិត​ប្រភេទលីញ​ជឺផ្សិត​ផ្សេង​សម្រាប់​ហូប​។​ កសិដ្ឋាន​ផ្សិត​ឱសថលីញ​ជឺ  របស់​បង​ស្រី​ហឿង​ (Huong)​ សព្វ​ថ្ងៃ​មា​ន១២​កសិដ្ឋាន​ដាំ និង កែ​ច្នៃផ្សិត​លីញ​ជឺ  ជប៉ុន​, ផ្សិត​លីញ​ជឺ កូ​រេ​ខា​ងត្បូ​ង។​ ជាពិសេ​សបង​ស្រីហឿង​ (Huong)​  ផលិត​បានជោគ​ជ័យ​ផ្សិត​លីញជឺ​ក្រហម​, ផ្សិត​លីញជឺ​ ពណ៌​ផ្កាឈូ​ក, ផ្សិត​ Turkey tail (ផ្សិត​​ពពក​វិល) ទន្ទឹម​នោះ នៅកែ​ច្នៃផ្សិតជា​ម្សៅ, ម្សៅលាប​លីញជឺ ឆ្លើយ​​តប​តម្រូវ​ការទីផ្សារ​ឱសថ​។ ពី​ទីនេះ ប្រភេទ​ផលិត​ផល​ផ្សិត​ឱសថ​​លីញជឺ​ បា​នចែក​ចាយទៅតាម​ខេត្ត​ ក្រុង​ ដូច​ជា៖ ទីក្រុង​ហូជីមិញ​ វុង​តាវ (Vung Tau) ដាណាំង​ (Da Nang)...​។ល។

ចំពោះ​​ប្រសិទ្ធភាព​សេដ្ឋកិច្ច​ ដែលនាំមកពីការដាំផ្សិត​ឱសថលីញ​ជឺ មជ្ឈមណ្ឌល​ជម្រុញ​កសិកម្ម​ខេត្ត​ដុង​ណាយ (Dong​ Nai​) និង​ស្ថានីយ៍​ជម្រុង​កសិកម្ម​ស្រុក​ត្រាង​ប៉ម (Trang​ B​om)​ បាន​រៀប​ចំសិក្ខាសា​លា ដើម្បី​វាយ​ត​ម្លៃ​ទម្រង់​រូបភាព​ដាំផ្សិត​ឱសថ​លីញជឺ នៅ​មូលដ្ឋាន​។ ​សិក្ខាសាលា​ទាក់​ទាញ​ការ​ចូល​រួម ​នៃកម្មាភិបាល​ សមាជិក​នៃ​សមាគម​កសិករ​ទាំង​១៧​ឃុំ ទី​រួមស្រុ​ក នៅ​លើភូមិសា​ស្រ្តស្រុក​ត្រាង​ប៉ម​ (​Tran​g Bo​m)​។ តាម​លោក ង្វៀន​វៀត​ថេ​ (Ngu​yen Vi​et Th​e) ប្រធាន​ស្ថានីយ៍ជម្រុ​ញកសិកម្ម​ស្រុក​ត្រាង​ប៉ម ​(Trang Bom) សិក្ខាសា​លា​ជាលក្ខណៈ​សម្រាប់​ទម្រង់​រូបភាព​ដាំផ្សិត​ឱសថ​លីញជឺ​ ពី​មួយថ្ងៃទៅមួ​យ​ថ្ងៃ​កាន់​តែ​​បើកទូ​លាយ ពេល​បង​ប្អូន​ឃើញ​នូវការ​អនុវត្ត​ទម្រង់​រូបភាព​នេះ មិ​នពិបាក​ធ្វើប៉ុន្មាន​ទេ។ ជាក់​ស្តែង កា​រដាំ​ផ្សិត​លីញ​ជឺ មិន​ត្រូវការ​ផ្ទៃដីនិង​ដើមទុន​ច្រើន​នោះទេ​ បើប្រៀប​ជាមួយ​ប្រភេទ​ដំណាំផ្សិត​ផ្សេងៗ​។

ជាមួយ​ប្រសិទ្ធភាពសម្រេច​បានពីទម្រង់​រូបភាព ស្ថានី​យ៍ជម្រុងកសិ​កម្ម​ស្រុក​ត្រាង​ប៉ម​ (Trang Bom)​  នឹង​បន្ត​បើក​ថ្នាក់​ហ្វឺកហាត់​ សិ​ក្ខាសាលាបច្ចេក​ទេសដាំ​ផ្សិត អំ​ឡុងពេល​វេលាខាង​មុខ​នេះ នៅក្នុង​កសិដ្ឋាន​ដែល​ដាំ​​ផ្សិត​មា​នប្រសិទ្ធភាព​ សម្រេ​ចទិន្នផល​ និង​គុណភាព​ល្អ។​ តាម​រយៈនោះ​ បង​ប្អូ​នប្រជា​កសិករ​ចូល​រួម​ហ្វឺក​ហាត់ សិ​ក្ខាសាលា​ មានឱ​កាសបាន​សិក្សារៀន​យកបទ​ពិសោធន៍​ទៅម​ក ដើម្បី​អនុវត្ត​ទម្រង់​រូបភាព​ដាំផ្សិត​ឱសថ​លីញ​ជឺ ពី​មួយថ្ងៃ​ទៅមួយថ្ងៃ​កាន់តែមា​នប្រសិទ្ធ​ភាព ហើយ​នាំមក​នូវប្រភព​ប្រាក់​ចំណូល​ស្ថេរភាព​ជូន​គ្រួសារ​៕

​ 

អត្ថបទ​៖ ង្វៀន​វូថាញដាត​   រូបថត​៖ ថុងហាយ 


បណ្តាអត្ថបទបានផ្សាយ