22/02/2016 10:50 GMT+7 Email Print Like 0

កសិដ្ឋានបន្លែស្អាតកាញ់កាម

ចាប់ផ្តើមពីគោលគំនិតស្វែងរកប្រពភបន្លែស្អាត ក្រោយពីសំរាលកូនច្បងរួចមក ទាំង​ពីរ​នាក់​ប្តី​ប្រ​ពន្ធ​បង​ង៉ោក្វាង​វូ និង​បងស្រីដាំង​ឡេមី (នៅអនុសង្កាត់ថាវ​ដៀន ខណ្ឌ២ ទីក្រុង​ហូជីមិញ) បាន​បង្កើត​​​កសិដ្ឋាន​បន្លែស្អាត​សរីរាង្គ ជាមួយ​ទម្រង​រូបភាព​បច្ចេក​ទេសខ្ពស់ ​របស់​អាមេរិក​និង​អ៊ីស្រា​អែល​។

ក្រោយពីរឆ្នាំខិតខំស្វែងរកសិក្សា​បទពិសោធន៍ដាំបន្លែស្អាត ខែឧសភាឆ្នាំ២០១៥ កសិដ្ឋានបន្លែ​ស្អាតកាញ់​កាម (ឈ្មោះហៅ​ស្និទ្ធស្នាលនៃ​កូនស្រីច្បង​របស់បង​វូនិង​បងស្រីមី) ដែលមានទំហំផ្ទៃដី៣០០០ម៉ែត្រ​កា​រេ ឧទ្ទេស​នាម​ផលិត​ផល​ដល់​អតិថិជន។ ឥឡូវនេះ​ប្រជាជននៅទីក្រុង​ហូជីមិញ ចាប់ផ្តើម​មានទម្លាប់​ស្និទ្ធស្នាល​ជាមួយ​កសិដ្ឋាន ដោយ​សារ​កាញ់​កាម​ បានក្លាយជាទីកន្លែង​ផ្គត់ផ្គង់បន្លែ​ស្អាតស្រស់​សរីរាង្គ នៅចំកណ្តាល​ទីក្រុង។

នៅរាល់ថ្ងៃចុងសប្តាហ៍ ជាដំណាក់កាលមមាញឹកក្នុងកសិដ្ឋាន​កាញ់​កាម ពេល​អតិថិជន​មក​ទស្សនា​និង​ទិញបន្លែ​យ៉ាង​ច្រើន​បង្គួរ។ ទោះ​បី​តម្លៃ​ខ្ពស់​បន្តិច​​ប៉ុន្តែ​អតិថិជន​​សុទ្ធ​តែ​​គាប់​​ចិត្ត​ ពេល​បាន​ឃើញ​ផ្ទាល់​ភ្នែក​នូវ​បទ​ដ្ឋាន​ថែ​ទាំនិ​ង​លូត​លាស់ នៃប្រភេទបន្លែនេះ។ អតិថិជនស្ងប់ចិត្ត​ជាមួយ​ផលិត​ផល​នៅទី​នេះ ដោយ​សារ​ធានា​បាន​លក្ខណៈ​វិនិច្ឆ័យបី​គឺ ស្អាត ស្រស់ និងគ្រប់ជាតិបំប៉ន់។

ចាប់ផ្តើម​អនុវត្ត​កសាង​កសិដ្ឋាន​កាញ់​កាម ក្រោមខ្សែភ្នែក​របស់វិស្វករ បច្ចេកទេសព័ត៌មាន​វិទ្យា បងង៉ោក្វាង​វូ អនុវត្ត​ភ្លាមៗ​នូវ​បច្ចេកទេសថ្មី​បំផុ​ត​ពី កសិកម្ម គឺដាំបន្លែ​សរីរាង្គ​របស់​អាមេរិក​និងដាំ​បន្លែលើ​មុខ​ទឹក​របស់​អ៊ីស្រា​អែល​។ ដំណាក់​កាលទាំង​អស់​ដូចជា៖ ជ្រើសរើស ដាំ ធ្វើរោងបាំង កែប្រែដីធ្លី ប្រព័ន្ធម៉ាស៊ីន​ស្វ័យ​ប្រវត្តិ សុទ្ធតែ​ត្រូវសម្រេច​នូវតម្រូវ​ការបទដ្ឋាន។ ដោយមិនទាន់​មានការបទ​ពិសោធន៍ ដំណាក់កាលដំបូង​អនុវត្ត ទឹក​ប្រាក់​ចំណាយ​កើនឡើង​ទ្វេដង​ជិតប្រាំពាន់​លាន​ដុង ប៉ុន្តែប្តីប្រពន្ធ​នៅតែ​ប្តេជ្ញាចិត្ត​ធ្វើទាល់​តែ​បាន​។


ជ្រុងមួយនៃកសិដ្ឋានបន្លែស្អាតសរីរាង្គកាញ់កាម។

កូនពូជត្រូវធានាស្តង់ដា។

សំឡឹងទៅជិត ប្រភេទពូជបន្លែនៃកសិដ្ឋានកាញ់កាម។

កូនពូជដើមប៉េងប៉ោះ។

បន្លែជន្លងបានថែទាំតាមបែបស្រោចទឹកស្វ័យប្រវត្តិ។ល។

ដូចនេះប្រភេទបន្លែនៅកសិដ្ឋានលូតលាស់ស្មើនិងខៀវស្រស់។

ម៉ាស៊ីនវាស់សីតុណ្ហភាពនិងកម្រិតសំណើមបានប្រើប្រាស់ក្នុងការថែទាំចំការបន្លែស្អាត។

តំបន់បណ្តុះពូជប្រភេទបន្លែ មើម ផ្លែ។

ផលិតផលបន្លែស្អាតសរីរាង្គធានាលក្ខណៈវិនិច្ឆ័យបីគឺ ស្អាត ស្រស់ និងគ្រប់ជាតិបំប៉ន់។

ចែករំលែកពីការលំបាក​ដំណាក់កាលដំបូង តាមបងវូគឺ “មុនដំបូងត្រូវស្វែក​រកបានផ្ទៃដី​ទំហំធំនៅ​ចំកណ្តាល​ទីក្រុង ពីព្រោះ​ការសាង​សង​ផ្ទះបាំង នៅក្នុងក្រុងទាមទារទឹក​ប្រាក់​ចំណាយ​ខ្ពស់ និង​តម្រូវ​ការ​ពិបាក​ជាង​នៅតំបន់​ជាយ​ក្រុង។ ក្នុង​ការថែទាំត្រូវ​កែសម្រួល​តាម​រូបមន្ត​ជាតិបំប៉ន់ ឲ្យប្រភេទ​ដំណាំ ដើម្បី​សមស្រប​ជាមួយ​លក្ខណៈ​ធម្ម​ជាតិ​”។

ការជោគជ័យដំណាក់កាល​ដំបូង បាននាំមកនូវទំនុកចិត្តឲ្យប្តីប្រពន្ធ​បង​វូ​និង​បងស្រី​មី នៅតែ​បន្ត​អភិវឌ្ឍន៍​កសិដ្ឋាន​បន្លែស្អាត​សរីរាង្គ។ ផលិត​ផល​ដំបូង​លក់​​ចេញ​តាម​​រយៈ​សាច់​ញាតិ​និ​​ង​​មិត្ត​ភក្តិ​។ សន្សឹមៗ​កសិដ្ឋាន​ពី​មួយ​​ថ្ងៃទៅមួយ​ថ្ងៃមាន​មនុស្សដឹង​ស្គាល់ច្រើន និងពេញនិយមផលិតផលនៅទី​នេះ។

នៅទីក្រុងហូជីមិញ​សព្វថ្ងៃ ផលិតផលសុវត្ថិភាពស្អាត កំពុងមានតម្រូវការ​ខ្ពស់ចំពោះ​អ្នក​ប្រើប្រាស់​។ នៅ​កសិដ្ឋាន​កាញ់​កាម ផលិតផលសុទ្ធតែ​ធានាហ្មត់ចត់មិន​ប្រើជី និងថ្នាំការពាររុក្ខជាតិ មិនប្រើជាតិកំណើន​ការលូត​លាស់ មិន​កែប្រែ​ហ្គេន មិនប្រើជាតិ​រក្សាទុកផលិត​ផល។ ក្រោយប្រាំពីរខែដំណើរ​ការ សព្វថ្ងៃកសិដ្ឋាន​កាញ់​កាម មាន​កូន​ពូជ​ចំនួន​១០០​ប្រភេទ ក្នុងនោះមានប្រភេទបន្លែ មើម ផ្លែ ចំនួន៥០​ប្រភេទបាន​ប្រមូលផល​ជារៀង​រាល់​ថ្ងៃ។ បន្លែ​គិត​ចាប់​ពីពេលប្រមូល​ផលរហូត​យកដល់ផ្ទះ​អតិថិជន គឺចំណាយពេលមិនដល់​១ម៉ោង​ផង។ រាល់​ថ្ងៃក​សិដ្ឋាន​លក់​ចេញ​ហាសិប​គីឡូក្រា​ម បន្លែ មើម ផ្លែ តាមរយៈ​លក់រាយ​និង​លក់ដុំ។ មានផ្សារទំនើប​ធំជាច្រើន​មកកក់​ទំនិញ ប៉ុន្តែ​បង​វូ នៅមិនទាន់ទទួលពាក្យ​ទេពីព្រោះមិន​អាចផ្គត់ផ្គង់​នូវតម្រូវ​ការ​បាន។ ទៅអនាគត​ដ៍ខ្លីខាង​មុខ ប្តីប្រ​ពន្ធ​បង​វូនិងបង​ស្រីមី នឹង​សហការជាមួយដៃ​គូ ដើម្បីកសាង​ទម្រង់​រូបភាព​ដូច​កសិដ្ឋាន​កាញ់កាម ដើម្បីផ្គត​ផ្គង់​ជាង​នេះទៅទៀត​នូវតម្រូវ​ការរបស់​អ្នកប្រើប្រាស់​។

ក្រៅពីការផ្គត់ផ្គង់ប្រភព​បន្លែស្អាតសរីរាង្គ កសិដ្ឋានកាញ់កាម នៅផ្គត់​ផ្គង់​សេវា​កម្ម​បណ្តាក់​រានដាំ​បន្លែនៅ​លើជាន់​ខាង​លើបំផុត​នៃ​ផ្ទះ ប្រមូលផល លក់ពូជ ដំឡើងប្រព័ន្ធ​ស្រោចទឹក​ស្វ័យប្រវត្តិ​សំចៃទឹក កែប្រែ​ដីធ្លី រួម​ជាមួយ​សេវាកម្ម​ កែប្រែដំ​ណាំ។​ល។ ជារៀងរាល់ខែ  កសិដ្ឋាន​កាញ់កាមរៀ​បចំថ្នាក់បង្ហាត់​មួយ​ថ្ងៃ អំពីរបៀប​ដាំនិង​ថែទាំ​បន្លែស្អាត​សរីរាង្គ ឲ្យមនុស្សគ្រប់គ្នាដែលម​កដល់​កសិដ្ឋាន ។ ទីនេះ​នៅជា​ទីមក​កំសាន្ត​ទស្សនា​របស់​មនុស្ស​គ្រប់​គ្នា ជាពិសេស​គឺប្អូនៗតូច​មកពិសោធ​ន៍ហាត់ធ្វើ​កសិករ។


សព្វថ្ងៃ កសិដ្ឋានកាញ់កាមមានពូជចំនួន១០០ប្រភេទ ក្នុងនោះមានជាងហាសិបប្រភេទបន្លែមើម ផ្លែបានប្រមូលផលជារៀងរាល់ថ្ងៃ។

ផលិតផលបន្លែស្អាតសរីរាង្គសុវត្ថិភាពនិងធានាសុខភាព។

នៅកសិដ្ឋានកាញ់កាម ផលិតផលសុទ្ធតែធានាហ្មត់ចត់មិនប្រើជីនិងថ្នាំការពាររុក្ខជាតិ មិនប្រើជាតិកំណើនការលូតលាស់ មិនកែប្រែហ្គេន មិនប្រើជាតិរក្សាទុក។

អតិថិជនពេញចិត្តចំពោះផលិតផលនៅក្នុងកសិដ្ឋានកាញ់កាម។

ទម្រង់រូបភាព​កសិដ្ឋានកាញ់កាម របស់ប្តីប្រពន្ធបងវូនិងបងស្រីមី បានកសាងឆ្ពោះទៅដល់​គោល​ដៅ គឺមនុស្ស​រាល់​គ្នា​មកជិត​ប្រភព​បន្លែស្អាត​សុវត្ថិភាព បើបានដាំនៅនឹងផ្ទះតាមទិសដៅ “កសិកម្មទីក្រុង” ដូចជា​នៅបរទេស។ តាម​បងស្រីដាំង​ឡេមីគឺ “ប្រាក់ចំណាយឲ្យទម្រង់រូបភាពដំណាំ​បន្លែ​សរីរា​ង្គថោក​បង្គួរ គ្រាន់​តែមាន​កន្លែង​តូចមួយ​ពីពីរម៉ែត្រ​កា​រេ ឡើងទៅ ដូចរបៀង ជាន់ខាងលើបំផុត​នៃផ្ទះ។ល។ គ្រួសារ​ទាំង​ឡាយ​នៅទីក្រុង​សុទ្ធតែ​ធ្វើបាន​ទាំង​អស់​។ ការបទពិសោធន៍និងអនុវត្ត​បច្ចេកទេស​ស្រោចសំចៃទឹក​   គឺមិត្តអាចមានចំការ​បន្លែតូច សុវត្ថិភាព​ផ្តាច់​មុខ​និង​ធានាសុខ​ភាព​៕
 

អត្ថបទ៖ ង្វៀនអ្វាញ រូបថត៖ ដាំងគីមផឿង
 

បណ្តាអត្ថបទបានផ្សាយ