18/08/2016 10:34 GMT+7 Email Print Like 0

កសាងយុទ្ធសាស្ត្រនាំចេញអង្ករដំណាក់កាល២០១៦-២០២០

សំដៅដោះស្រាយ​ការលំបាកសម្រាប់ការ នាំចេញអង្ករនោះ ក្រសួង​ឧស្សាហ-ពាណិជ្ជកម្ម​វៀតណាម​ទើប​នឹង​កសាង​ពង្រាង​សេចក្តី​សម្រេចចិត្ត​អនុ​ម័ត​ លើយុទ្ធសាស្ត្រ​អភិវឌ្ឍ​ន៍​ទីផ្សារ​នាំចេញ​អង្ក​រ ​របស់​វៀត​ណាម​ដំណាក់​កាល​​២០១៦-២០២០ ទិសដៅដល់ ២០៣០ ដាក់ជូនទៅក្រសួងស្ថាប័នទាក់​ទិននានា​ ដើម្បីយក​មតិ។ ពង្រាង​នេះបាន​លើកច្បាស់​ថា គោលដៅក្នុង​ដំណាក់កាល២០១៦-​២០២០ គឺត្រូវរៀបចំរចនាសម្ព័ន្ធ​ទីផ្សារ​នាំ​ចេញ អង្ករ​ឡើង​វិញ ដោយ​ផ្លាស់ប្តូរតាម​ទិស​បង្កើន​សមាមាត្រអង្ករមានគុណភាព​ខ្ពស់ មាន ពាណិជ្ជ​សញ្ញាជាតិ​។ គោល​ដៅនៃ​​ពង្រាង​នេះគឺរក្សាស្ថិរភាព​ទីផ្សារអង្ករ ធានាឲ្យតម្លៃប្រាក់ នាំ​ចេញអង្ករស្ថិតក្នុងកម្រិត​៣ពាន់លាន​ដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ២០១៧ និង ៣,៥ពាន់ លានដុល្លារក្នុងឆ្នាំ២០២០៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ