04/11/2014 09:57 GMT+7 Email Print Like 0

កសាងព្រំដែនមិត្តភាពវៀតណាម-ឡាវ


សន្និសីទអំពីការកសាងខ្សែព្រំដែនមិត្តភាពរវាងវៀតណាមនិងឡាវ

នាព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ ២០១៤ នៅខេត្ត Khammuone របស់ប្រទេសឡាវគណៈកម្មាធិការ​មជ្ឈឹមរណសិរ្ស​មាតុភូមិ​វៀតណាម និងគណៈកម្មាធិការមជ្ឈឹមរណសិរ្ស​ឡាវកសាង​ប្រទេស​ជាតិ​ បានរៀបចំសន្និសីទអំពីការកសាងខ្សែព្រំដែនមិត្តភាពរវាងប្រទេសទាំង២។ នៅទីនេះ បណ្ដា​ដំណាង បានចាត់ទុកថា នាពេលកន្លងទៅ កិច្ចសហប្រតិបតិ្តការរវាងរណសិរ្ស​មាតុភូមិ​វៀត​ណាម និងរណសិរ្សឡាវ កសាងប្រទេសជាតិ គឺសម្បូរបែប រួមចំណែក​ក្នុងការ​ពង្រឹង​ និង​ពង្រីក​ទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំង២។បណ្ដាការផ្ដួចផ្ដើមគំនិតរបស់រណសិរ្សទាំង២ ត្រូវបានឃោសនាផ្សព្វផ្សាយដ៏ទូលំទូលាយទៅដល់ប្រជាជនគ្រប់ស្រទាប់ ជួយឲ្យ​ប្រជាជន​យល់​ថែមទៀតទំនាក់ទំនងពិសេសវៀតណាម-ឡាវ ដើម្បីប្រកៀកស្មាជាមួយគ្នាការពារព្រំ​ដែន​​បាន​រឹងមាំ។ សន្និសីទនេះ ក៏បានពិភាក្សា អំពីទិសដៅ ភារកិច្ចកសាងខ្សែព្រំដែនសន្តិភាព មិត្តភាព​​រវាងប្រទេសទាំង២ក្នុងដំណាក់កាល ២០១៤-២០១៦ ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាអត្ថបទបានផ្សាយ