24/08/2016 10:32 GMT+7 Email Print Like 0

កសាងផ្នែកការទូតស្ថាបនាបម្រើការអភិវឌ្ឍន៍ប្រទេសជាតិ

បន្តសន្នសីទការទូតលើកទី២៩ នាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៦ នាយក​រដ្ឋមន្ត្រីរដ្ឋា​ភិបាល​វៀតណាម លោក Nguyen​ Xuan Phuc បានអញ្ជើញចូលរួមនិងផ្តល់អនុ​សាសន៍​នៅក្នុងកិច្ច​ប្រជុំ ដោយប្រធានបទ “លើក​កំពស់​ប្រសិទ្ធិភាព​កិច្ចការ​ការទូត​បម្រើការ​អភិវឌ្ឍន៍”។


នាយករដ្ឋមន្ត្រីរដ្ឋាភិបាល វៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញចូលរួមនិងផ្តល់អនុសាសន៍នៅក្នុងសន្និសីទ

ថ្លែងមតិនៅ​សន្និសីទនេះ លោក Nguyen Xuan Phuc បានសង្កត់​ធ្ងន់ថា បន្ទាប់​ពីរយៈ​ពេល​៣០ឆ្នាំ ផ្លាស់ប្តូរ​ថ្មី វៀត​ណាម​ ទទួលបានសមិទ្ធិដ៏ធំធេង​ជាច្រើន ធ្វើសមាហរណកម្ម​យ៉ាង​ស៊ីជម្រៅ​ចូល​ក្នុង​ខឿន​សេដ្ឋកិច្ច​សកល​លោក​។ ប៉ុន្តែ លោក​ Nguyen Xuan Phuc ក៏ បានលើក​ឡើង​ការ​សាក​ល្បង​ទាំង​ក្នុង​កម្រិត​ជាតិ​ផង និង កម្រិត​ពិភព​​លោក​ផងនា​ដំណាក់ កាលបច្ចុប្បន្ន។ ប្រការគួរឲ្យកត់សម្គាល់គឺ គ្រោះអាសន្ននៃ​ជម្លោះអធិបតេយ្យភាព​លើ​សមុទ្រ ខាង​កើតនិងតំបន់សមុទ្រ​ដទៃមួយ​ចំនួ​ន​ទៀត​ និង អសិ្ថរភាពអំពី​សេដ្ឋកិច្ច សន្តិសុខ​នយោបាយ​ពិភពលោក កំពុង​ជះឥទ្ធិពលផ្ទាល់ទៅ​លើវៀត​ណាម។ ក្នុងបរិបទនោះ ផ្នែកការ​ទូត​ត្រូវ ម្ចាស់​ការបម្រើ​បុព្វហេតុ​ឧស្សា​ហូបី​យកម្ម និង ទំនើបភាវូបនីយកម្មប្រទេសជាតិ​។ លោក​មាន​ប្រសាសន៍ថា៖ 

“ទីមួយ ត្រូវកំណត់ច្បាស់នូវការអាទិភាពយុទ្ធសាស្រ្ត របស់ប្រទេស​ជាតិ​និង​កំណត់​នូវ ការត្រិះរិះ​យុទ្ធសាស្ត្រ​សម្រាប់​ផ្នែកការ​ទូត​ក្នុង​សម័យថ្មី។ ត្រូវកំណត់ឲ្យ​បាន មួយណាជាផល ប្រយោជន៍​ស្នូល​ក្នុង​កិច្ចការ​ពារ​អធិបតេយ្យភាព ធានាសន្តិ​​សុខ និងមួយណាជាការ​អភិវឌ្ឍន៍ សេដ្ឋកិច្ច​សង្គម ព្រមទាំង​ពង្រីក​នូវឥទ្ធិពល​របស់​វៀត​ណាម​លើឆាក​អន្តរជាតិ។ នោះក៏ជាការ អនុវត្តនូវ​សតិអារម្មណ៍របស់​លោកប្រធាន​ហូជីមិ​ញ​ក្នុង​វិស័យ​ការ​ទូត នោះ​គឺចេះបត​បែន​តាម កាលៈទេសៈ”៕

 

តាម V0V5 – វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ