14/12/2016 10:05 GMT+7 Email Print Like 0

កសាងជំហរប្រយុទ្ធក្នុងដួងចិត្តប្រជាជននិងកម្លាំងកងទ័ពរឹងមាំគ្រប់ជុ្រងជ្រោយ


អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong
និងជាលេខាគណៈកម្មាធិការបក្សទ័ពមជ្ឈឹម

នាថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦ គណៈកម្មាធិការបក្សទ័ពមជ្ឈឹមនៃក្រសួងការពារប្រទេសបានរៀបចំសន្និសីទនយោបាយកងទ័ពទាំងមូលឆ្នាំ២០១៦សំដៅបូកសរុបការងារយោធាការ ពារជាតិនិងចលនាប្រឡងប្រណាំង​ប្តេជ្ញាឈ្នះឆ្នាំ២០១៦ព្រមទាំងអនុវត្តភារកិច្ចនិងចលនាប្រឡងប្រណាំងប្តេជ្ញាឈ្នះឆ្នាំ២០១៧។ថ្លែងមតិនៅទីនេះ អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong លេខាគណៈកម្មាធិការបក្សទ័មជ្ឈឹមបានលើកច្បាស់ថា៖ ក្នុងឆ្នាំ២០១៧ កងទ័ពទាំងមូលគប្បីផ្តោតការយក​ចិត្តទុកដាក់ក្នុងការដឹកនាំបញ្ជាណែនាំអនុវត្តល្អរាល់​ភារកិច្ចស្នូល បន្តស្រាវជ្រាវធ្វើឲ្យបានល្អថែមទៀតការព្យាករណ៍ ផ្តល់យោបល់បន្ទាន់ជាមួយបក្ស រដ្ឋនិងគណៈ កម្មាធិការបក្សទ័ពមជ្ឈឹមដើម្បីអនុវត្តប្រកប​ដោយប្រសិទ្ធិភាពយុទ្ធសាស្ត្រការពារមាតុប្រទេស។ លោក Nguyen Phu Trong បានសង្កត់ធ្ងន់ថា កងទ័ពត្រូវបន្តកសាងជំហរយុទ្ធសាស្ត្រក្នុងដួងចិត្តប្រជាជន កសាងកម្លាំងយោធា​ស្អាតស្អំ រឹងមាំគ្រប់ជ្រុងជ្រោយនិងបន្តអនុវត្តភារកិច្ចកិច្ចការបរទេសការពារជាតិត្រឹមត្រូវតាម​គោលនយោ​បាយ​ គោលមាគ៌ារបស់បក្សនិងរដ្ឋផងដែរ៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាអត្ថបទបានផ្សាយ