06/01/2017 09:30 GMT+7 Email Print Like 0

កសាងគំរូយុវជនសម័យថ្មីឆ្ពោះទៅរកគុណសម្បត្ដិល្អប្រសើរនៃ“ប្រជាពលរដ្ឋសកល”


ទិដ្ឋភាពនៃសិក្ខាសាលា

សិក្ខាសាលាស្តីពី ការកសាងគំរូយុវជនសម័យថ្មីដោយឆ្ពោះទៅរកគុណសម្បត្តិល្អប្រសើរនៃ“ប្រជាពល​រដ្ឋ​សកល​”​បានបើកនារសៀលថ្ងៃទី៤ ខែមករា ឆ្នាំ២០១៧ នៅទីក្រុងហាណូយ។​នៅក្នុងសិក្ខាសាលានេះ តំណាងចូលរួមបានចែករំលែកនិង ដាក់ចេញ សំណើរទៅស្ថាប័នគ្រប់គ្រងមួយចំនួន សំដៅបង្កើតនូវយន្តការនិងលក្ខណៈល្អបំផុត ដើម្បីកសាងជំនាន់យុវជនសម័យថ្មីមួយមានគុណសម្បត្តិរបស់ “ប្រជាពលរដ្ឋ សកលលោក”។ អញ្ជើញចែករំលែកជាមួយតំណាងយុវជនចូលរួមក្នុងសិក្ខាសាលា អតីតឧបនាយករដ្ឋមន្ត្រី លោក Vu Khoan បានចាត់ទុកថា៖​

“យុវជនវៀតណាមចង់ធ្វើសមាហរណកម្មជាមួយពិភពលោកគឺត្រូវរៀនឲ្យបានចេះច្រើនថែមទៀត។ ប្រសិនបើនៅក្នុងស្រុកទេសយើងចេះ១គឺនៅពេលដែលទៅកាន់ពិភពលោកវិញ យើងត្រូវចេះច្រើនថែមទៀតរាប់រយដង។ ការយល់ដឹងគឺត្រូវមានលើគ្រប់វិស័យពោលគឺត្រូវយល់ថាស្ថានភាពលើពិភពលោកយ៉ាងដូចម្ត៉េច ហើយវាដំណើរ ការយ៉ាងណាដែរ។ ម្យ៉ាងទៀតគឺត្រូវយល់ថា  តើគោលនយោបាយយ៉ាងម៉េចនិងក្រិតក្រមរបស់វាដើរតាមរបៀបណា។​ចុងក្រោយបំផុតគឺត្រូវយល់អំពីវប្បធម៌របស់ពិភពលោក។ នោះជាកត្តាសម្រេចជោគជ័យទាំងស្រុងផងដែរ”៕

តាម VOV5-​វិទ្យុសម្លេងវៀតណាម

បណ្តាអត្ថបទបានផ្សាយ