26/07/2017 10:42 GMT+7 Email Print Like 0

ករណីឆ្លងវីរុស HIV លើកទី៣ដែលត្រូវបានព្យាបាលឲ្យសះស្បើយលើពិភពលោក

​ក្ដីសង្ឃឹម​ស្ដីពីការព្យាបាលឲ្យសះស្បើយជំងឺសតវត្ស HIV/AIDS ត្រូវបានបំភ្លឺជាថ្មីម្ដងទៀត នៅពេលកុមារីអាយុ៩ឆ្នាំជន​ជាតិ​អាហ្វ្រិកខាងត្បូងមួយ នាក់ បានក្លាយទៅជាករណីលើកទី៣ ដែលត្រូវបានព្យាបាលឲសះស្បើយលើ ពិភពលោក​។ នេះជាព័ត៌មានដែលត្រូវបានប្រកាសនៅសន្និសីទអន្តរជាតិអំពីជំងឺ AIDS ដែល​កំពុង​ប្រព្រឹត្ត​ទៅ​នៅ​រដ្ឋធានី​ប៉ារីសរបស់បារាំង។ តាមនោះ កុមារីនេះ ត្រូវ​ធ្វើរោគវិនិច័្ឆយឆ្លងវីរុស HIV កា​លពីមានអាយុ៣២ថ្ងៃតែប៉ុ​ណ្ណោះ។ បន្ទាប់នោះ ប្អូនទទួលបានដំណើរការព្យា​បាល​ ក្នុងរយៈពេល១០ខែតាមកម្មវិធី​សាកល្បង ឱសថ​ប្រឆាំង HIV​។ ក្រោយពីដំណើរកា​រព្យាបាលនេះ បរិមាណ​វីរុស HIV ក្នុងឈាមរបស់​ប្អូនបាន​ថយចុះពី​កំរិត “ខ្ពស់​បំផុត​” នៅត្រឹមកំរិត “មិនអាច​រក​ឃើញ”​។ មុននេះ អ្នកជំងឺ២នាក់​ដែលត្រូវបាន​ព្យាបាលឲ្យ​សះស្បើយពីជំ​ងឺ សតវត្ស​នេះគឺលោក Thimothy Brown ជនជាតិអាមេរិក កាលពីខែ​កក្កដាឆ្នាំ​ ២០១២និង កុមារជនជាតិ​អាមេរិក​ទៀត​កាល​ពីខែមិនា​ឆ្នាំ២០១៣៕
 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាអត្ថបទបានផ្សាយ