16/03/2017 10:25 GMT+7 Email Print Like 0

កម្លាំងថ្មីក្នុងការជំរុញទំនាក់ទំនងវៀតណាម – ឡាវ

ព្រឹត្តការណ៍​លោកស្រីប្រធានរដ្ឋសភាឡាវ Pany Yathotou បាន​អញ្ជើញ​​បំពេញទស្សនកិច្ច​មិត្តភាពជាផ្លូវការ ​នៅប្រទេសវៀតណាម ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១០ ខែមិនា ឆ្នាំ២០១៧ ​គឺជា​ចំណុច​សំខាន់ៗ ក្នុង​ឳកាស​រំលឹក​ខួប​អនុស្សាវរីយ៍ ៥៥ ឆ្នាំនៃថ្ងៃបង្កើតទំនាក់ទំនង​ការទូត (ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ​១៩៦២​-ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៧) និង ៤០ ឆ្នាំ នៃថ្ងៃចុះហត្ថលេខាកិច្ចព្រមព្រៀង​មិត្តភាព​និង​កិច្ចសហប្រតិបត្តិការ​រវាង​វៀតណាម - ឡាវ។

ក្នុងកិច្ច​ពិភាក្សារវាង លោក​ស្រីប្រធានរដ្ឋសភា ង្វៀនធីគីមង៉ឹន  ជាមួយលោកស្រីប្រធានរដ្ឋសភាឡាវ Pany Yathotou បាន​ពិភាក្សា​បណ្តា​បញ្ហាសំខាន់​ក្នុងការ​បង្កើនកិច្ច​សហប្រតិបត្តិការ​រវាងប្រទេសទាំងពីរ​និង​បណ្តា​ហញ្ហា​​អន្តរជាតិ​ដែល​ប្រទេសទាំងពីរ​យកចិត្ត​ទុកដាក់។


លោកស្រីប្រធានរដ្ឋ ង្វៀនធីគីមង៉ឹន ជួបពិភាក្សាការងារជាមួយ លោកស្រីប្រធានរដ្ឋសភាឡាវ Pany Yathotou។
រូបថត៖ ត្រុងឌឺក /ទីភ្នាក់ងារសារព័ត៌មានវៀតណាម


ប្រធានរដ្ឋសភានៃប្រទេសទាំងពីរបានចាប់ផ្តើមកិច្ចជួបពិភាក្សាការងារ។
រូបថត៖ ត្រុងឌឺក /ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកស្រីប្រធានរដ្ឋសភា ង្វៀនធីគីមង៉ឹន (Nguyen Thi Kim Ngan) និងលោកស្រីប្រធានរដ្ឋសភាឡាវ Pany Yathotou
អញ្ជើញចុះហេត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងរដ្ឋសភាវៀតណាមនិងរដ្ឋសភាឡាវ ។
រូបថត៖ ត្រុងឌឹក – ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកស្រីប្រធានរដ្ឋសភា ង្វៀនធីគីមង៉ឹន (Nguyen Thi Kim Ngan) និងលោកស្រីប្រធានរដ្ឋសភាឡាវ Pany Yathotou
ផ្លាស់ប្តូរកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងរដ្ឋសភាវៀតណាមនិងរដ្ឋសភាឡាវ ។
រូបថត៖ ត្រុងឌឹក – ទីភ្នាក់ងារសារព័ត៌មានវៀតណាម

តាម​នោះ ប្រធាន​រដ្ឋសភា​នៃប្រទេសទាំងពីរក៏​បាន​សន្និដ្ឋាន​ថា ក្នុង​បរិបទ​ស្ថានភាព​ពិភព​លោក​​​និង​ក្នុងតំ​បន់​​កំពុងវិវឌ្ឍន៍​យ៉ាង​ឆាប់រហ័ស ស្មុគស្មាញនិង​បង្កប់​បណ្តា​កក្តា​ដែលមិនអាចប៉ាន់​ស្មាន់ជាមុនទេ។ ដូច្នេះ ភាគីទាំង​ពីរ​ត្រូវ​សហការ​យ៉ាង​ជិតស្និទ្ធ គាំទ្រ​ទៅវិញទៅមក​នៅ​ក្នុងបណ្តាវេទិកាអន្តរជាតិ ក្នុងតំបន់ ក៏ដូចជា​បណ្តា​យន្តការនូវកិច្ច​សហប្រតិបត្តិការ​ក្នុងអនុតំបន់ ធ្វើ​ស៊ីជម្រៅថែមទៀត​ដំណើរការ​សហប្រតិបត្តិការ តភ្ជាប់​របស់​សហគមន៍ ASEAN បង្កើន​ សាមគ្គីភាព ពង្រឹង​តួនាទី​កណ្តាល​នៃ​ ASEAN និង​រក្សាទុក​សម្លេង​និយាយរួម​របស់ ASEAN ចំពោះ​បណ្តា​បញ្ហាដែល​មាន​លក្ខណៈយុទ្ធសាស្ត្រ​ក្នុងតំបន់។


លោកអគ្គលេខាបក្ស ង្វៀនភូត្រុង (Nguyen Phu Trong) បានជួបសវនាការជាមួយ លោកស្រីប្រធានរដ្ឋសភាឡាវ
Pany Yathotou ក្នុងឱកាសកំពុងបំពេញទស្សនកិច្ចមិត្តភាពជា ផ្លូវការនៅប្រទេសវៀតណាម។
រូបថត៖ ទ្រីយុង  – ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) បានជួបសវនាការជាមួយ លោកស្រីប្រធានរដ្ឋសភាឡាវ
Pany Yathotou  ក្នុងឱកាសកំពុងបំពេញទស្សនកិច្ចមិត្តភាពជា ផ្លូវការនៅប្រទេសវៀតណាម។
រូបថត៖ ថុងញ៉ឹត  – ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លេខាបក្សគណៈកម្មាការបក្សទីក្រុង ហូជីមិញ ឌីញឡាថាំង (Dinh La Thang) ទទួលស្វាគមន៍
សមមិត្ត Pany Yathotou សមាជិកការិយាល័យនយោបាយ និងជាប្រធានរដ្ឋសភាឡាវ ក្នុងឱកាសកំពុង
បំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសវៀតណាម។ រូបថត៖ ថាញវូ – ទីភ្នាក់ងារសារព័ត៌មានវៀតណាម

ភាគីទាំងពីរ​ក៏​ចាត់​ទុក​ថា រដ្ឋសភា​នៃប្រទេសទាំងពីរ​ត្រូវបន្ត​ជំរុញ​រដ្ឋាភិបាល​នៃប្រទេសទាំងពីរ​ពិនិត្យ ដោះស្រាយ​បណ្តា​បញ្ហា​សេសសល់ ​​ដាក់ចេញ​បណ្តា​សេចក្តីសម្រេចចិត្ត​ក៏​ដូចជា​យន្តការ​ វិធានការជំរុញជាបន្ទាន់​សំដៅ​លើកទំនាក់ទំនង​ពាណិជ្ជកម្ម វិនិយោគ កិច្ចសហប្រតិបត្តិការ​អប់រំ... រវាងប្រទេសទាំងពីរ​កាន់តែអភិវឌ្ឍន៍​ថែមទៀត។

បណ្តា​គណៈកម្មាការ​របស់រដ្ឋសភានៃប្រទេសទាំងពីរ​បន្តត្រួតពិនិត្យ​ការអនុវត្តន៍​បណ្តា​​ការ​សន្យា​និង​កិច្ច​ព្រមព្រៀង​​សហប្រតិបត្តិការ​ដែល​ទទួលបាន​រវាង​រដ្ឋាភិបាល​នៃប្រទេសទាំងពីរ ជាពិសេសគឺ​បណ្តា​បញ្ហា​ពាក់ព័ន្ធនឹង​ធម្មជាតិ​ បរិស្ថាន រួម​គ្នាកសាង​​ខ្សែព្រំដែន​រវាង​ឡាវ វៀតណាម​ក្លាយជា​ព្រំដែន​មិត្តភាព សហប្រតិបត្តិការ​និង​អភវិឌ្ឍន៍។​

ប្រធានរដ្ឋសភានៃ​ប្រទេសទាំងពីរ​នឹង​សហការ​យ៉ាង​ជិតស្និទ្ធ​ ដើម្បីជំរុញ​គម្រោងកសាង​អគារ​រដ្ឋសភាឡាវ។ ពី​ព្រោះ​សំណង់នេះ​មានអត្ថន័យ​ដ៏សំខាន់​ក្នុងការពង្រឹង បង្កើន​សមាគី្គភាព​ពិសេស​រវាងបក្សទាំងពីរ រដ្ឋទាំងពីរ រដ្ឋសភានៃ​ប្រទេសវៀតណាម -ប្រទេសឡាវ​កាន់តែ​ស៊ីជម្រៅនិង​ប្រសិទ្ធិភាពថែមទៀត។


លោកស្រីប្រធានរដ្ឋសភាឡាវ Pany Yathotou ទទួលជួប លោកប្រធានសមាគមន៍មិត្តភាពវៀតណាម -  ឡាវ
ត្រឹនវ៉ាន់ទុយ (Tran Van Tuy) និងអ្នកជំនាញ កម្មាភិបាល កងទ័ពស្ម័គ្រចិត្ត ដែលធ្លាប់រៀនសូត្រ
ធ្វើការនិងប្រយុទ្ធនៅប្រទេសឡាវ។ រូបថត៖ ង្វៀនយ៉ឹន – ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកស្រីប្រធានរដ្ឋសភាឡាវ Pany Yathotou អញ្ជើញទស្សនាបង្គោលជាតិ GPS 0001  ស្ថិតនៅមុយកាម៉ាវ
(Mui Ca Mau)។ រូបថត៖ គីមហា – ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកស្រីប្រធានរដ្ឋសភាឡាវ Pany Yathotou ដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរដ្ឋសភាឡាវ អញ្ជើញដាក់កម្រងផ្កា
និងគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញ (Ho Chi Minh)។
រូបថត៖ ភឿងហ័រ – ទីភ្នាក់ងារសារព័ត៌មានវៀតណាម



ក្នុងដំណើរ​ទស្សនកិច្ច​លើកនេះ លោកប្រធានរដ្ឋសភាឡាវ Pany Yathotou បាន​ជួបសម្តែងការគួរសម ជាមួយ​​លោកអគ្គលេខាបក្ស ង្វៀនភូត្រុង (Nguyen Phu Trong) លោកប្រធានរដ្ឋ ត្រឹនដាយក្វាង (Tran Dai Quang) និង​ជួបពិភាក្សាការងារ​ជាមួយ លោក​នាយករដ្ឋមន្ត្រី ង្វៀនស្វឹន​ភុក (Nguyen Xuan Phuc) ទទួលជួប​​គណៈប្រតិភូ​នៃសមាគមន៍មិត្តភាព​វៀតណាម ឡាវ គណៈកម្មាការ​ទំនាក់ទំនង​កងស្ម័គ្រចិត្ត​និងជំនាញ​វៀតណាម អញ្ជើញ​ទស្សនានិង​ធ្វើការ​នៅទីក្រុង​ហូជីមិញ (Ho Chi Minh) ខេត្ត​កាម៉ាវ (Ca Mau) ខេត្ត​បាកលាវ (Bac Lieu)​និង​អញ្ជើញចូលរួម​ក្នុង​បណ្តា​ព្រឹត្តិការណ៍​​សំខាន់ៗ ផ្សេងៗទៀតផង។

 
 

ទីភ្នាក់ងារសារព័ត៌មានវៀតណាម/ កាសែតរូបភាពវៀតណាម។

បណ្តាអត្ថបទបានផ្សាយ