08/02/2017 09:36 GMT+7 Email Print Like 0

កម្លាំងចលករតភ្ជាប់សេដ្ឋកិច្ចអាស៊ាន

“រាល់​សមាជិក​នៃ​តំបន់​អាស៊ាន​ មិនអាច​អភិវឌ្ឍន៍បានទេ​ ប្រសិនបើ​​គ្រាន់តែ​ពឹង​ផ្អែកទៅ​​លើ​ការ​ទាញ​យក​​ធនធាន​ធម្មជាតិ​ និង​ពលកម្មសាមញ្ញ​ តែ​ត្រូវ​ផ្លាស់​ប្តូ​រ​ថ្មី​​ ការ​ច្នៃ​ប្រឌិត​ លើក​ខ្ពស់​សមត្ថ​ភាព​​​​​ប្រកួត​ប្រជែង​ ចូល​រួម​សង្វាក់​ផ្គត់​ផ្គង់​សកល​លោក​ស៊ី​ជម្រៅ​ជាង​ និង​ឆ្ពោះទៅ​រក​តម្លៃ​បន្ថែម​ខ្ពស់​ជាង​” លោក​នាយក​រដ្ឋមន្រ្តី​ ង្វៀន​ស្វឹន​ភុក​ (Nguyen Xuan Phuc) បាន​សង្កត់​ធ្ងន់​យ៉ាង​នេះ ពេល​​ចូល​រួម​សន្និសីទ​កំពូល​អាជីវ​កម្ម​​អាស៊ាន​ Bloomberg ឆ្នាំ​២០១៦ បាន​ប្រព្រឹត្តទៅ​នៅ​ខែ​ធ្នូ​កន្លង​ទៅ​ នាទី​​ក្រុង​ហាណូយ​។​

នេះ​ជា​ឆ្នាំ​ទី​បីហើយ ដែល​សន្និសីទ​កំពូល​អាជីវ​កម្ម​​អាស៊ាន Bloomberg ​ បាន​រៀប​ចំ​ ប៉ុន្តែ​​នៅឆ្នាំ​ដំបូង​ សន្និសីទ​ទាក់​ទាញ​ថ្នាក់​ដឹក​នាំអាស៊ាន​ ក្នុង​វិស័យ​​អាជីវ​កម្ម​ ហិរញ្ញវត្ថុ​ រហូត​ដល់​ស្ថាបន​រដ្ឋាភិបាល​ ដែល​មាន​វត្ត​មាន​នៅ​វៀតណាម​ អញ្ជើញ​មក​ចូល​រួម ​ដើម្បី​ឆ្លុះ​បញ្ចាំង​ពី​ការអភិវឌ្ឍ​​សម្រេច​បាន​នៅ​ក្នុង​តំបន់​ ពិភាក្សា​វិធានការ​ដើម្បី​ឆ្លង​កាត់​នូ​វបញ្ហា​ប្រឈម​មុខ​ និង​កំណត់​ឱកាស​សំខាន់​​សម្រាប់​កំណើន​​​ សហប្រតិបត្តិការ​និង​អភិវឌ្ឍន៍​។​
 
សន្និសីទ​ផ្តោត និង​វាយ​តម្លៃ​ ពីគោលនយោបាយ​ ក្នុង​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន ​(AEC) គោលនយោបាយ​​ក្នុង​តំបន់​សព្វថ្ងៃ​ ដំណាក់​កាល​អភិវឌ្ឍន៍​​បន្តទៅ​មុខ​របស់​វៀតណាម​ និង​អាស៊ាន​ ពាណិជ្ជកម្ម​និងវិនិយោគ​អន្តរព្រំដែន​នៅ​ក្នុង​តំបន់​។ សិក្ខា​សាលា​ពិភាក្សា​លម្អិត​​​ផ្តោត​ទៅលើ​រាល់​វិស័យ​កំណើន​ ដូចជា​ទំនិញ​ប្រើ​ប្រាស់​ ហេដ្ឋា​រចនា​សម្ពន្ធ​ ទំនិញ​និ​ងថាមពល​ ហិរញ្ញវត្ថុ​ធនាគារ​ មធ្យោបាយ​ឃោសនា​និង​បច្ចេកវិទ្យា។​
 
លោក Parry Ravindranathan ​ នាយកប្រតិបត្តិ​​ Bloomberg Media អន្តរជាតិ​​​មាន​ប្រសាសន៍​៖ “វៀតណាម​ជា​ខឿន​​សេដ្ឋកិច្ច​មួយ​ក្នុង​ចំណោម​ខឿន​សេដ្ឋកិច្ច​​ ដែល​មាន​សក្តានុពល​ខ្លាំងបំផុត​​នៅ​ក្នុង​តំបន់​អាស៊ាន​។​ ការ​សហការ​អន្តរព្រំដែន ​រវាង​ក្រុម​ហ៊ុន​​និង​ប្រទេសនានា​​នៅ​ក្នុងតំបន់​​អាស៊ាន​ នឹង​បាន​អាទិភាពជួរ​មុខ​ ពីព្រោះ​នេះជា​កក្តា​ជម្រុញ​កំណើន​និង​អភិវឌ្ឍន៍”។​
 
ថ្លែង​សុន្ទរកថា​នៅ​ក្នុង​សន្និសីទ​ លោក​​នាយករដ្ឋមន្រ្តី​ ង្វៀន​ស្វឹនភុក​ (Nguyen Xuan Phuc) មាន​ប្រសាសន៍ថា អនុវត្ត​​ទស្សនវិស័យ​​ឆ្នាំ​២០២៥ វៀតណាម​​​កំពុងតែ​​រួម ជាមួយ​ប្រទេសនានា​ក្នុង​តំបន់​អាស៊ាន​ ប្តេជ្ញាចិត្ត​បន្ត​ពង្រឹង​​​និង​ពង្រីក​ រឹង​បន្តឹង​ជាងនេះទៅទៀត​ នូវ​ភាព​តភ្ជាប់​អាស៊ាន ​​ស្ថាបនា​សហគមន៍​អាស៊ាន​មួយ​​ដំណើរ​ការ​​តាម​​ច្បាប់​ ពិតប្រាកដ​​ឆ្ពោះទៅ​រក​ប្រជាជន​ ធានាល្អបំផុត​នៅ​​សិទ្ធិ​និង​ផល​ប្រយោជន៍​ជូនប្រជាជន​ មាន​ទំនាក់​ទំនង​​បើកទូលាយ​ ជា​មួយ​ដៃគូ​ដែល​មាន​តួនាទី​និង​ទីតាំង ពីមួយ​ថ្ងៃទៅ​មួយ​ថ្ងៃ​កាន់តែ​​មាន​សារ​សំខាន់​​​ នៅ​ទូទាំង​​​តំបន់​​និ​ង​​​សកល​លោក​។​



លោកនាយករដ្ឋមន្រ្តី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) ថ្លែងសុន្ទរកថានៅក្នុងសន្និសីទកំពូលអាជីវកម្មអាស៊ាន
Bloomberg ឆ្នាំ២០១៦។ រូបថត៖ ថុងញ៉ឹត/ទីភ្នាក់ងារសារព័ត៌មានវៀតណាម


ទិដ្ឋភាពសន្និសីទ។ រូបថត៖ ថុងញ៉ឹត/ទីភ្នាក់ងារសារព័ត៌មានវៀតណាម
 

តាមនាយករដ្ឋមន្រ្តី​ អាស៊ាន​មិន​ត្រឹមជាទីផ្សារ​ធំទូលាយ​ ដោយ​មាន​ប្រជាជន​ជាង៦០០លាន​នាក់​ នៅ​ថែម​ទាំង​​ជា​​តំបន់​សេដ្ឋកិច្ច​ ដែល​មាន​ទម្រង់​រូបភាព​ GDP ​សម្រេចជិត​៣០០០​​ពាន់​លាន​ដូល្លាអាមេរិក​ កំពុងតែ​​អភិវឌ្ឍន៍​​ខ្លាំង​ក្លា​ ជាមួយ​សហគមន៍​​​​សហគ្រាស​អាស៊ាន​​សកម្ម​ និង​ច្នៃ​ប្រឌិត​។ តួនាទី​មជ្ឈមណ្ឌល​របស់​អាស៊ាន​នៅ​ក្នុងតំបន់​ ឈានមុខគេគឺ​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ ពាណិជ្ជកម្ម​ និង​វិនិយោគ​ ទទួលបាន​ការ​ចូលរួម​គាំ​ទ្រ​​នៃសហគមន៍​​សហគ្រាស​អន្តរជាតិ​ រួម​មាន​ទាំង​សម្ពន្ធ​ក្រុម​ហ៊ុន​លំដាប់​​ថ្នាក់​​លើ​ពិភព​លោក​។​
 
ជូន​ព័ត៌មាន​ដល់​​វាគ្មិន​ សហគ្រាស​ នាយក​រដ្ឋមន្រ្តី​មាន​ប្រសាសន៍​ថា​ មកដល់​សព្វថ្ងៃ​វៀតណាម ​បាន​ក្លាយជា​ប្រទេស​​កំពុ​ង​អភិវឌ្ឍន៍​ ដែល​មាន​ប្រាក់​ចំណូល​​មធ្យម​ មាន​ប្រជាជន​ជាង៩០​លាននាក់​ មាន​ខឿន​សេដ្ឋកិច្ច​ខ្លាំង​ក្លា​​។ ឆ្នាំ​២០១៦ កំណើន GDP ​គិត​ស្មាន​សម្រេច​៦,៣%​ មធ្យម​ដំណាក់​កាល​២០១៦ -​២០២០ នឹង​កើន​ឡើង​៦,៥​​ទៅ​ដល់​៧%​ ពាណិជ្ជកម្ម​មាន​កម្រិត​បើក​ខ្ពស់​ ដោយ​សរុបតម្លៃ​​​ឆ្នាំ​២០១៦ កើន​១,៧ដង​​​GDP គិត​ស្មាន​សម្រេច​​៣៦០​​ពាន់​លាន​ដូល្លាអាមេរិក​។​
 
វៀតណាម​កំពុង​តែ​មាន​គម្រោង​ការវិនិយោគ​ទុន​ផ្ទាល់​ពី​បរទេស​ ចំនួន​​២២.០០០​គម្រោង​ ដោយ​សរុប​ដើមទុន​៣០០​ពាន់លាន​ដូល្លាអាមេរិក​។ ក្រៅ​ពីនោះ វៀតណាម​មាន​៦០០.០០០​សហគ្រាស​កំពុង​តែ​មានសកម្មភាព​​ ៣,៥​លាន​​ក្រុម​អាជីវកម្ម​ឯកជន​ កំពុង​ឆ្ពោះ​ទៅ​រក​គោល​ដៅ​ ដែល​មាន​ជាង​​១លាន​​សហគ្រាស​​នៅ​​ឆ្នាំ​២០២០។
 
ទន្ទឹម​នោះ​ សមាជិក​នៃ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ (AEC) ឆ្នាំ​២០១៥ វៀត​ណាម​​បាន​ចុះហត្ថលេខា​​ ចូលរួម​១២កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ​​​(FTA)​​ដែល​​មាន​កម្រិត​បើក​ស្តង់ដា​ខ្ពស់​ បើក​ចេញ​បរិយាកាស​សហប្រតិ​បត្តិការ​​និង​​អភិវឌ្ឍន៍​ធំទូលាយ​ ជា​មួយ​៥៥ប្រទេស​ជា​ដៃគូ​ ក្នុង​នោះ​មាន​ប្រទេសនានា​នៅ​ក្នុង​ G៧ ១៥/​២០​​ប្រទេស​​ក្នុង​​ចំណុះ G​​២០​។


 អាស៊ាន​សាមគ្គី​ជម្រុញ​សហប្រតិបត្តិការ​សេដ្ឋកិច្ច​នៅ​ក្នុង​ប្លក់។ ក្នុង​រូបថត៖ សន្និ​សីទ​រដ្ឋមន្រ្តី​​សេដ្ឋកិច្ច​អាស៊ាន​
លើកទី​៤៨ នៅ​ប្រទេសឡាវ​។ រូបថត៖ ផាម​កៀន​/​ទីភ្នាក់ងារសារព័ត៌មានវៀតណាម​


មិនត្រឹមតែបង្កើនកិច្ចសហប្រតិបត្តិការនៅក្នុងប្លក់ អាស៊ាននៅជម្រុញសហប្រតិបត្តិការជាមួយដៃគូខាងក្រៅតំបន់។
ក្នុងរូបថត៖ ថ្នាក់ដឹកនាំនៃប្រទេសនានានៅតំបន់អាស៊ាន និងរុស្ស៊ីចូលរួមវេទិកាសហគ្រាសអាស៊ាន - រុស្ស៊ីនៅទីក្រុងសូជី។
រូបថត៖ ថុងញ៉ឹត/ទីភ្នាក់ងារសារព័ត៌មានវៀតណាម


ឯកអគ្គរដ្ឋទូតវៀតណាម ម៉ាឡេស៊ី និងថៃ ប្រចាំនៅប្រទេសអាល្លីម៉ង់ សហការរៀបចំ​សិក្ខាសាលា​
ជម្រុញអំពាវនាវហៅរកវិនិយោគចូលតំបន់អាស៊ាន។ រូបថត៖ ម៉ាញហុង/ទីភ្នាក់ងារសារព័ត៌មានវៀតណាម

លោក​នាយក​រដ្ឋមន្រ្តី​ ង្វៀន​ស្វឹន​ភុក​ (Nguyen Xuan Phuc) ទទួល​ស្គាល់​ពិភពលោក​និង​តំបន់​អាស៊ាន ​កំពុង​តែ​ប្រឈម​មុខជា​មួយ​បញ្ហា​ធំ​ធេង​ លើ​វិស័យ​ជាច្រើន​ខាង​​​សន្តិសុខ សេដ្ឋកិច្ច​ អាហារ​ រូបិយប័ណ្ណ បម្រែបម្រួល​អាកាស​ធាតុ​ គាំពារ​និយម​ កំពុង​មាន​ហានិភ័យ​វិល​ត្រឡប​សាឡើង​វិញ​...។ល។​ ប៉ុន្តែ​ ការ​ផ្លាស់​ប្តូរ​ឧស្សាហកម្ម​លើកទី​៤ ក៏​នាំ​មក​នូវ​ឱកាសងាយ​ស្រួល​​ជាច្រើន​សម្រាប់​ការ​អភិវឌ្ឍ​។​
 
ក្នុង​បរិបទ​នោះ​ ប្រទេសនានា​ក្នុងតំបន់​អាស៊ាន​ ត្រូវ​សាមគ្គី​ជម្រុញ​សហប្រតិបត្តិ​ការ​សេដ្ឋកិច្ច​ អភិវឌ្ឍន៍​ហេដ្ឋា​រចនា​​សម្ពន្ធ​គមនាគមន៍​ និង​សហការ​ទន់​ ដើម្បី​បង្ក​លក្ខណៈ​ងាយ​ស្រួល​សម្រាប់ ការ​​ដឹក​ជញ្ជូន​ទំនិញ​​ពាណិជ្ជ​កម្ម​ វិនិយោគ​​និង​សេវាកម្ម​ឆ្លង​ដែន​ ស្ថាបនា​ទីផ្សារ​អាស៊ាន​ឯកភាព​ មានប្រសិទ្ធភាព​។​
 
“​សហគម​ន៍​សហគ្រាស​​អាស៊ាន​ មានតួនាទី​ជា​កម្មវត្ថុ​ ជា​កម្លាំង​ចលនករ​នៃ​ដំណើរ​ការ​សហប្រតិបត្តិការ​សេដ្ឋ​កិច្ច​ និង​ជា​តួនាទី​ផ្តួច​ផ្តើម​នូវ​គំនិត​​ច្នៃ​ប្រឌិត​​ផ្តើម​អាជីវកម្ម បង្កើត​កម្លាំងចលករ​ថ្មី​ក្នុង​ការអភិវឌ្ឍ​ពាណិជ្ជ​កម្ម​និង​​វិនិយោគ” នាយក​រដ្ឋមន្រ្តី​ ង្វៀន​ស្វឹន​ភុក​ (Nguyen Xuan Phuc) សង្កត់​ធ្ងន់​។​
 
ថ្លែង​​មតិ​មាន​បំណង​ចង់ឲ្យ​សហគ្រាស​ វិនិយោគិន​ក្រៅ​តំបន់​ នឹង​រក​ឃើញ​នូវ​ឱកាស​សហការ​មាន​ប្រយោគ​រួម ជាមួយ​ដៃ​គូ​អាស៊ាន​ លោក​នាយករដ្ឋមន្រ្តី​ ង្វៀន​ស្វឹន​ភុក​ (Nguyen Xuan Phuc) បាន​អះអាងថា​​ រដ្ឋាភិបាល​វៀតណាម​ ក៏កំពុង​តែ​ខិតខំប្រឹង​ប្រែង​​កែ​លម្អ​បរិស្ថាន​វិនិយោគ​អាជីវកម្ម​ ស្វាគមន៍​សហគ្រាស​​អាស៊ាន​និង​អន្តរជាតិ​​ទាំងអស់ ដែល​បាន​ជ្រើស​​​​​វៀតណាម​ ជា​ទីកន្លែង​​​​វិនិយោគ​ទំនុកចិត្ត​ និង​ទាក់ទាញ​។​



លោកប្រធានរដ្ឋ ត្រឹនដាយក្វាង (Tran Dai Quang) បានទទួលក្រុមសហគ្រាសប៉េរូ ដឹកនាំដោយរាជបុត្រ អង្គម្ចាស់
Pengiran Muda Abdul Quawi   អញ្ជើញមកស្វែងរកឱកាសសហការនិងវិនិយោគនៅវៀតណាម។ រូបថត៖ ញ៉ានសាង់/
ទីភ្នាក់ងារសារព័ត៌មានវៀតណាម


ក្រសួងគមនាគមន៍និងដឹកជញ្ជូនវៀតណាម និងក្រសួងសាធារណៈការនិងដឹកជញ្ជូននៃព្រះរាជាណាចក្រកម្ពុជា
ប្រជុំពិភាក្សាផែនការសហការ តភ្ជាប់សេដ្ឋារចនាសម្ពន្ធគមនាគមន៍ ដើម្បីជម្រុញការអភិវឌ្ឍសេដ្ឋកិច្ច
រវាងប្រទេសទាំងពីរ។ រូបថត៖ យ័ញចន្តា/ទីភ្នាក់ងារសារព័ត៌មានវៀតណាម


ក្រុមហ៊ុន Unitel  ជានិមិតរូបសហការលេចធ្លោមួយនៅក្នុងវិស័យទូរគមនាគមន៍វៀតណាម-ឡាវ។
រូបថត៖ ហ្វាងចឿង/ទីភ្នាក់ងារសារព័ត៌មានវៀតណាម


សម្ពន្ធក្រុមហ៊ុនថាយហ្វ័រ (Thai Hoa) របស់វៀតណាម បានវិនិយោគដាំកាហ្វេនិងកាវស៊ូនៅឡាវ។
រូបថត៖ត្រឹនវៀត/ទីភ្នាក់ងារសារព័ត៌មានវៀតណាម


សហគ្រាសនានានៅក្នុងតំបន់អាស៊ាន ចូលរួមផ្សារណាត់តាំងពិព័រណ៍អន្តរជាតិជលផលវៀតណាម ឆ្នាំ២០១៦
(VIETFISH ២០១៦)។ រូបថត៖ ថេអាញ/ទីភ្នាក់ងារសារព័ត៌មានវៀតណាម


 ក្រុមហ៊ុនទទួលខុសត្រូវមានកម្រិតសើនត (Son Toa) វៀតណាម ជាសហគ្រាសដែលមាន១០០%ដើមទុនរបស់ថៃ
វិនិយោគផលិតកម្មមានប្រសិទ្ធភាពនៅវៀតណាម។ រូបថត៖ អាហីវ/ទីភ្នាក់ងារសារព័ត៌មានវៀតណាម
 

ទីភ្នាក់ងារសារព័ត៌មានវៀតណាម/កាសែតរូបភាពវៀតណាម

បណ្តាអត្ថបទបានផ្សាយ