11/10/2014 22:05 GMT+7 Email Print Like 0

កម្រងរថយន្តបុរាណនៅទីក្រុងលាយហ្គោន់
កម្រងរថយន្តបុរាណនៅទីក្រុងលាយហ្គោន់



ប្រជាជនរស់នៅទីក្រុងហូជីមិញ និងភ្ញៀវទេសរណ៍បរទេសជាច្រើនចាប់ចិត្តខ្លាំងនៅពេល
បានគយគន់បណ្តារថយន្តបុរាណ ដែលបានដាក់តាំងនៅរោងមហោស្រពទីក្រុងហូជី
មិញ។ សមាជិកនៃសមាគមន៍រថយន្តបុរណ នៅទីក្រុងហូជីមិញ ជាកម្មសិទ្ធិរថយន្ត
បុរាណទាំងនេះ។

 បណ្តាប្រភេទរថយន្តកម្រមានដូចជា៖Peugeotសេរី 203 Familiale Traction Citroenសេរី1953 Mercedes
Pontonសេរី190 Volkswagenសេរី1959។ ល។ ដែលធ្វើឲ្យភ្ញៀវ រំលឹកនឹកដល់ពីទីក្រុងសាយហ្គោន់នាសម័យ
មុន។ គឺបណ្ដាសេរីរថយន្តខាងលើ កំពុងពេញនិយម។ នេះគឺជាបណ្តាគំរូរថយន្ត ដែលផ្សាភ្ជាប់នឹងប្រជាជន
ក្នុងដំណាក់កាលប្រវត្តិសាស្ត្រនៃទីក្រុងសាយហ្គោន់ ។ 

ក្នុងចំណោមចរន្តមនុស្សទៅវិញទៅមកណែនណាន់តាន់តាប់ បណ្តារថយន្តបុរាណតាមផ្លូវនានាម៉ាក់ដ៏ល្បី
ល្បាញ និងរូបរាងផ្សេងៗគ្នាកាន់តែលេចធ្លោ។ រថយន្តម៉ាក់ Volkswagen Kombi Deluxeសេរី 1959 ត្រូវបានគូរ
ប្លង់សែនពិសេសដូចជា៖ បង្អួចកញ្ចាក់ចំនួន២៣ និងលាបពណ៌បៃតងនិងពណ៌ស រួមជាមួយគ្រឿងលំអដ៏
ស្រស់ស្អាត ដែលទាក់ទាញភ្ញៀវទាំងឡាយ។ ក្រុមហ៊ុនVolkswagen បានប្រកាសជាផ្លូវការបញ្ចប់ការផលិត
រថយន្តសេរីនេះទៀតហើយ ដូច្នេះរថយន្តសេរីនេះមិនត្រឹមតែកម្រមាននៅប្រទេសវៀតណាមតែប៉ុណ្ណោះទេ វាក៏កម្រមាន លើពិភពលោកផងដែរ។
 


រថយន្តម៉ាក់ Traction Citroenសេរី1953 ជាមួយស្រទាប់ថ្នាំលាបពណ៌សរលើប

រថយន្តម៉ាក់Volkswagen Kombi Deluxeសេរី1959

Citroen DS 21ទាក់ទាញអ្នកស្រឡាញ់រថយន្ត ដោយសារវាមានរូបរាងជានារីកំពុងដេកនិង
ពណ៌ខ្មៅជាប្រពៃណីរបស់វា


ភ្ញៀវបរទេសម្នាក់កំពុងគយគន់យ៉ាងជក់ចិត្តនូវសង្ហារឹមក្នុងរថយន្តម៉ាក់ Peugeot សេរី203 Familiale.

ភ្ញៀវបរទេសថតរូបទុកអនុស្សាវរិយ៍ក្បែររថយន្តម៉ាក់Volkswagenសេរី 1963

ផ្នែកកន្ទុយរថយន្តVolkswagenសេរី 1963

ប្រជាជនរស់នៅទីក្រុងនិងភ្ញៀវទេសចរណ៍បរទេសចាប់ចិត្តខ្លាំង នៅពេលគយគន់បណ្តារថយន្តបុរាណ ដែលបានដាក់តាំង នៅរោងមហាស្រពទីក្រុងហូជីមិញ


ទោះជាចូលមកទីក្រុងសាយហ្គោន់នាបណ្តាឆ្នាំ៦០
MercedesPontonសេរី190 ​ដែលគេចាត់ទុកដូចជា "ព្រះ
មហាក្សត្រិយានីផ្កាបីជ្រុង
​ ដូច្នេះរថយន្តMercedes Pontonសេរី 190 ​គឺជាក្តីមោទនភាពក្នុងអតិតកាល ដែល
មិនមែនប្រភេទរថយន្តណាទទួលបាន។ ក្នុងអំឡុងពេលពីឆ្នាំ
1956ដល់ឆ្នាំ1959​ រថយន្តម៉ាក់ Pontonសេរី 190
របស់ក្រុមហ៊ុនMercedes-Benz បានផលិតចំនួន 61345គ្រឿង ទូទាំងពិភពលោក។ រថយន្តម៉ាក់នេះ មាន
រចនាដ៏មាំមួន ដែលធ្វើអោយអ្នកបើកប​រ
ម្ចាស់ការ ក្នុងការចៀសវាងគ្រោះថ្នាក់ចរាចរណ៍។ 

បច្ចុប្បន្ននេះ នៅវៀតណាម
Mercedes Ponton 190 មិននៅសល់ច្រើនទេ គេអាចរាប់ចំនួនរថយន្តម៉ាក់នេះ
នៅលើ
ក្បាលម្រាមដៃ។
   
បច្ចុប្បន្ននេះ រថយន្តម៉ាក់Peugeot 203 Familiale មកពីប្រទេសបារាំង មានពណ៌ក្រហមឆ្អៅ ដែលគេចាត់ទុក
ថា៖ រថយន្តកម្រមាននៅទីក្រុងហូជីមិញ។
Peugeot 203 Familiale ជាប្រភេទកំរិតមធ្យម បានផលិតក្នុងអំឡុង
ពេលឆ្នាំ
1948 ដល់ឆ្នាំ 1960។  Peugeot 203 ជារថយន្តសេរីថ្មី ត្រូវបានបង្ហាញចេញ ក្រោយសម័យសង្គ្រាម
ពិភពលោកលើកទី២។ ក្នុងរយៈពេល១២ឆ្នាំ ក្រុមហ៊ុន
Peugeot បានផលិតរថយន្តម៉ាក់ 203 ចំនួនជិត 
700 000គ្រឿង។
ដំឡើងដោយខ្សែសង្វាក់នៅSochauxនៃប្រទេសបារាំង។
 
មិនចាញ់បណ្តារថយន្ត ដែលដាក់តាំងនៅរោងមហាស្រពទីក្រុងហូជីមិញនៅថ្ងៃនេះ  រថយន្តម៉ាក់ Traction
Citroen
សេរី 1953 មានពណ៌សសូត្រ ដែលធ្វើឲ្យភ្ញៀវជាប់ចិត្ត។ តាមឯកសារចាស់មួយ ប្រទេសវៀតណាម
គឺប្រទេសមួយ ដែលមានចំនួនរថយន្តម៉ាក់
Citroen ច្រើនបំផុតលើពិភពលោក លើកលែងប្រទេសបារាំង។

នៅឆ្នាំ​1936 រថយន្តម៉ាក់ Citroenត្រូវបាននាំចូលមកសាយហ្គោន់ និងបើកទីស្នាក់ការនេះនៅកាច់ជ្រុងវិថីឡេ
លើយ និង វិថីង្វៀនហៀវ។ បន្ទាប់មក គេបានរើទីស្នាក់ការនេះ ទៅវិថី
កូយ៉ាង និងបង្កើតរោងចក្រធំមួយ ដែល
ផិលិតរថយន្តម៉ាក់
LaDalat ដោយក្រុមហ៊ុន Citroen​ ធ្វើនៅវៀតណាមដែរ។

 

ទីបញ្ចប់ "រថយន្តបុរាណម៉ាក់Citroen DS សេរី 21"​ ត្រូវបានចាត់ទុកដូចជាស្នាដៃឯក ក្នុងវិស័យឧស្សាហកម្ម
ផលិតរថយន្ត នៅពេលនោះ។ គេធ្លាប់ហៅរថយន្តនេះថា គឺជាព្រះនាង អាទិទេពមួយរូប ​ដែលធ្វើឲ្យអភិជន
នៅប្រទេសបារាំងវក់ចិត្តខ្លាំង។ ទស្សនាវដ្ដី
Classic & Sport​ បានវាយតំលៃ រថយន្តម៉ាក់Citroen DSសេរី 21
គឺ"រថយន្តស្អាតបំផុតនាគ្រប់សម័យ។"

 

ទោះបីរថយន្តម៉ាក់ Citroen DS សេរី 21 បានផលិតនៅឆ្នាំ1955ក៏ដោយ ប៉ុន្តែរហូតដល់ឆ្នាំ1970​ រថយន្តម៉ាក់Citroen DS សេរី21 ទើបចូលមកទីក្រុងសាយហ្គោន់។ រថយន្តម៉ាក់Citroen DS សេរី21 ទាក់ទាញអ្នកនិយម
ចូលចិត្តរថយន្ត ពីព្រោះរថយន្តនេះមានរូបរាងដូចជានារីកំពុងដេក បូកនឹងថ្នាំលាបពណ៌ខ្មៅជាប្រពៃណី។
រថយន្តនេះមានប្រវែង
5m និងមានឆ្នូតពណ៌សតាម
បណ្តោយតួរថយន្ត។

កែវភ្នែកទាំងគូរបស់ព្រះនាងអាទិទេព” ទាក់ទាញមនុស្សទាំងឡាយ មកពីកញ្ចាក់ភ្លើងម៉ាក់ Cibie កញ្ចាស់
ដែលធ្លាប់ប្រើប្រាស់សំរាប់រថយន្តបុរាណ បានផលិតនៅប្រទេសបារាំង។ ឯដៃចង្កួតបានរៀបចំយ៉ាងពិសេស
ជាដោយឡែក មានខ្ចៅតែមួយនិងមានសំពត់ព្រៃរុំ
ជុំវិញ ​ចំណែកប្រដាប់ប្តូរលេខដាក់ជាប់នឹងដៃចង្កូត ដែល
បង្កលក្ខណៈងាយស្រួលបំផុត ចំពោះ
អ្នកបើកបរ។ លើសពីនេះទៀត   ខាងក្នុងរថយន្តម៉ាក់ Citroen DS 
សេរី 21 បានបំពាក់
គ្រឿងសង្ហារឹមយ៉ាងថ្លៃថ្នូរ មិនចាញ់នឹងរថយន្តទំនើបទាំងឡាយនៅសម័យនេះ។ ក្នុងនោះ
កញ្ចាក់ឡានបានរក្សាសភាពដើម​ និង
ភ្លើងសញ្ញា មួយគូខាងក្រោយ ត្រូវបានដំឡើង នៅចំពីលើដំបូល។

អ្នកស្រឡាញ់រថយន្តបុរាណ បានរក្សាទុកសេចក្តីជក់ចិត្តរបស់ខ្លួន ក្នុងការរក្សាថ្នាក់ថ្នមរូបរាងរបស់រថយន្ត
បុរាណទាំងឡាយនេះ ហាក់ដូចជាគ្មានខុសគ្នា


ចង្កូតរបស់រថយន្តម៉ាក់ Volkswagen Kombi Deluxeសេរី 1959.

គ្រឿងសង្ហារឹមរបស់រថយន្តម៉ាក់Volkswagen Kombi Deluxe សេរី 1959.

និមិត្តរូបសញ្ញា “ផ្កាយបីជ្រុង” របស់រថយន្តMercedes Ponton 190

និមិត្តរូបសញ្ញារបស់រថយន្ត Traction Citroen 1953

តួអក្សរផុសចេញរបស់រថយន្តVolkswagen 1963

និមិត្តសញ្ញារបស់រថយន្ត Volkswagen 1963

អ្នកស្រឡាញ់រថយន្តបុរាណ បានរក្សាទុកសេចក្តីជក់ចិត្តរបស់ខ្លួនក្នុងការរក្សាថ្នាក់ថ្នមរូបរាង របស់រថយន្ត
បុរាណទាំងឡាយនេះ ហាក់ដូចជាគ្មានខុសគ្នាអ្វីសោះ ប្រៀបនឹងថ្ងៃចេញពីរោងចក្រដំបូងមកដល់សព្វថ្ងៃ។
ចំពោះរថយន្តបុរាណនិមួយៗមានកម្លាំងរស់ខ្លាំងក្លា ដែលមានតំលៃរបស់ពិសេសរបស់វា នាគ្រប់សម័យ៕


                                                                              
  អត្ថបទ៖ ង្វៀនអាញ់ រូបថត៖ឡេមិញ


បណ្តាអត្ថបទបានផ្សាយ