11/03/2017 10:57 GMT+7 Email Print Like 0

កម្មាភិបាល យុទ្ធជនប៉ូស្តការពារព្រំដែន Pa Tan ខេត្ត Lai Chau ជទយឧបត្ថម្ភប្រជាជនស្ថិរភាពជីវភាពរស់នៅ


កម្មាភិបាល យុទ្ធជនប៉ូស្តការពារព្រំដែន Pa Tan
ខេត្ត Lai Chau ជទយឧបត្ថម្ភប្រជាជនស្ថិរភាពជីវភាពរស់នៅ

នាព្រឹកថ្ងៃទី១០ ខែមិនា ឆ្នាំ២០១៧ ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan និងគណៈ​ប្រតិភូ​រដ្ឋសភា បានអញ្ជើញទៅសាកសួរសុខទុក្ខនិង​បំពេញការងារនៅប៉ូស្តការពារព្រំដែន Pa Tan ស្រុក Sin Ho ខេត្ត Lai Chau ។ ថ្លែងមតិនៅទីនេះ លោកស្រី Nguyen Thi Kim Ngan បានវាយតំលៃខ្ពស់ថា៖​
កម្មាភិបាល យុទ្ធជនការពារព្រំដែនមិនគ្រាន់តែបំពេញល្អភារកិច្ចការពារសន្តិ​សុខ អធិបតេយ្យភាពជាតិប៉ុណ្ណោះ​ទេ ថែមទាំងជួយឧបត្ថម្ភប្រជាជននៅទីនេះ​អភិវឌ្ឍន៍សេដ្ឋកិច្ចទៀតផង។​ ប្រធានរដ្ឋសភា​ លោកស្រី Nguyen Thi Kim Ngan បានអោយដឹងថា៖          “ ​បណ្ដាបង្គោលខ័ណ្ឌសីម៉ាធ្វើពី​ស៊ីម៉ង់ និងដែកថែបនេះ​មិន​អាចរឹងមាំដូចជាទឹកចិត្តរបស់​ប្រជាជនបានទេ។ ដូច្នេះ ការកសាងទីប្រជុំជន​និងបង្កលក្ខណះអោយប្រជាជន​​នៅ​តាមតំបន់ព្រំដែន ស្ថិរភាពជីវភាពរស់នៅ អភិវឌ្ឍន៍ផលិតកម្ម នោះជាបង្គោល​ខ័ណ្ឌស៊ីម៉ា​រឹងមាំបំ​ផុត​៕”

តាម VOV5- វិទ្យុសម្លេងវៀតណាម

បណ្តាអត្ថបទបានផ្សាយ