08/08/2017 10:11 GMT+7 Email Print Like 0

កម្មវិធីបរិស្ថានអង្គការសហប្រជាជាតិរួមដំណើរជាមួយវៀតណាម

 
កម្មវិធីបរិស្ថានអង្គការសហប្រជាជាតិរួមដំណើរជាមួយវៀតណាម

ក្នុងជំនួបសន្ទនាជាមួយលោក Erik Solheim នាយកប្រតិបត្តិកម្មវិធីបរិស្ថានអង្គការសហប្រជាជាតិ (UN Environment) នាព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៧ នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រី លោក Trinh Dinh Dung បានអះអាងថា៖ រដ្ឋាភិបាលវៀតណាមជានិច្ចកាលប្តេជ្ញាចិត្តការពារបរិស្ថានដោយមានទស្សនះថា៖មិនប្តូរបរិស្ថានយកសេដ្ឋកិច្ចបានឡើយ។  លោក Trinh Dinh Dung មានគោលបំណងថា៖ កម្មវិធីបរិស្ថាន អង្គការសហប្រជាជាតិបន្តជួយឧបត្ថម្ភវៀតណាម ក្នុងវិស័យបរិស្ថានជួយឧបត្ថម្ភអនុវត្តកម្មវិធីធ្វើសកម្មភាពជាតិស្ដីអំពីការទប់ទល់នឹងបំរ៉ែបំរួលអាកាសធាតុ ទឹកសមុទ្រឡើង ចាត់តាំងអ្នកជំនាញការទៅផ្លាស់ប្តូរ​ ចែក​រំ​លែក​បទពិសោធន៍ក្នុងការងារការពារបរិស្ថាននិងបញ្ហាទាក់ទិននានា។
 

រីឯ លោក Erik Solheim នាយកប្រតិបត្តិកម្មវិធីបរិស្ថាន អង្គការសហប្រជាជាតិបានអោយដឹងថា៖គោលដៅនៃដំណើរបំពេញទស្សកិច្ចលើកនេះនៅវៀតណាមគឺសំដៅបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យបរិស្ថាន៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាអត្ថបទបានផ្សាយ