18/06/2015 10:10 GMT+7 Email Print Like 0

កម្មវិធីកាត់បន្ថយភាពក្រីក្រគប្បីប្រមូលផ្ដុំទៅលើតំបន់លំបាកពិសេស


កម្មវិធីកាត់បន្ថយភាពក្រីក្រចាំបាច់ត្រូវប្រមូលផ្ដុំទៅលើតំបន់លំបាក ខ្វះប្រភពកម្លាំងនានា

តាមការ​បញ្ជាណែនាំរបស់ឧបនាយករដ្ឋមន្រ្តី​វៀតណាម​លោក Vu​ Van Ninh កម្មវិធី​គោល​ដៅជាតិ​កាត់​បន្ថយ​ភាព​ក្រីក្រ​ដោយនិរន្ត​រភាព​ក្នុងដំណាក់កាល​ឆ្នាំ២០១៦-២០២០​ បាច់ត្រូវប្រមូលផ្ដុំច្រើន​ថែមទៀតទៅ​លើតំបន់​មាន​អត្រា​ក្រីក្រ​ខ្ពស់ តំបន់​លំបាកពិសេស​និងតំបន់មាន​ជនរួមជាតិ ជាជនជាតិភាគតិច​ជា​ច្រើន។ លោក Vu Van Ninh បាន​ស្នើ​ឲ្យក្រ​សួង​ការ​ងារ យុទ្ធជន​ពិការនិង​សង្គមកិច្ច​សហ ការ​ជាមួយក្រសួង​ផែនការនិង​វិនិយោគ និងក្រសួងហិរញ្ញវត្ថុ កសាង​ថែម​ទៀត វិធិសាស្ត្រស្ដីពី​ប្រភពទុនសរុប​សំរាប់កម្មវិធី​គោលដៅជាតិកាត់​បន្ថយភាព​ក្រីក្រ​ដោយ​និរន្តរភាព​ក្នុង​ដំណាក់​កាលឆ្នាំ​២០១៦-២០២០។ លោកបានសំណូម​ពរថា​ចាំបាច់​ត្រូវ ប្រមូល​ផ្ដុំវិនិយោគ​សំរាប់​តំបន់​លំបាក​ខ្វះប្រភព​កម្លាំង​នានា ចំណែក​បណ្ដាតំ​បន់ ដែល​មានលក្ខខ័ណ្ឌប្រកប​គឺខិត​ខំប្រឹងប្រែង ដោយខ្លួនឯង​ឬ​ទទួល​ជំនួយ​ឧបត្ថម្ភ​មួយផ្នែក​ពីមជ្ឈឹម៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ