10/11/2015 09:43 GMT+7 Email Print Like 0

កម្ពុជារៀបចំពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៦២ទិវាឯករាជ្យ


ព្រះមហាក្សត្រកម្ពុជា នរោត្តម សីហមុនី ដាក់តម្រងផ្កានៅវិមានឯករាជ្យ។

នាព្រឹកថ្ងៃទី៩ខែវិច្ឆិកាឆ្នាំ២០១៥​ នៅរាជ​ធានី​ភ្នំពេញរ​បស់កម្ពុជាបានប្រព្រឹត្តទៅ​ពិធីមីទ្ទិញ​រំលឹក​ខួប​អនុស្សាវរីយ៍​លើកទី​៦២ ទិវាឯករាជ្យ (ថ្ងៃទី៩ខែ​វិច្ឆិកា)។ ព្រះករុណា​ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ប្រធាន​រដ្ឋ​សភា សម្ដេច ហេង សារឹន នាយករដ្ឋមន្រ្តីសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្ដេច សាយ ឈុំ​ព្រម​ទាំង​មន្រ្តី​ជាន់ខ្ពស់​យ៉ាងច្រើនកុះករ នៃព្រះបរមរាជវាំង ព្រឹទ្ធសភា រដ្ឋសភា រាជ​រដ្ឋាភិបាល អង្គទូត​ប្រចាំនៅកម្ពុជា និង​ប្រជាពល​រដ្ឋកម្ពុជា រាប់ម៉ឺននាក់បានចូលរួម​ពិធីនេះ។

នាថ្ងៃទី៩ខែវិច្ឆិកា​ឆ្នាំ១៩៥៣ ព្រះរាជាណាចក្រកម្ពុជាក្រោមការដឹកនាំរបស់អតីតព្រះ​មហាក្សត្រ នរោត្តម សីហនុ បាន​ដណ្ដើម​ឯករាជ្យពីអណានិគមបារាំង ដែលបាន​កាន់កាប់ដែនដីកម្ពុជា​ តាំងពីឆ្នាំ១៨៦៣។ ក្នុង​ប៉ុន្មាន​ឆ្នាំ​ជិតៗ​នេះ រាជ​រដ្ឋាភិបាល​កម្ពុជា របស់គណៈបក្សប្រជាជនកម្ពុជាបានដឹកនាំ​ប្រទេសជាតិ និងប្រជាជនទទួល​បាន​សមិទ្ធិផល​សេដ្ឋកិច្ច នយោបាយគួរឲ្យកត់សំ​គាល់។ ពីប្រទេសមួយខ្វះស្បៀង​អាហារក្នុង​ប៉ុន្មានឆ្នាំ​ដើមទ​សវត្សរ៍ទី៨០ នៃសតវត្សមុន នាបច្ចុប្បន្នកម្ពុជា ជាប្រទេស​មួយក្នុងចំណោម​ប្រទេស​នាំ​ចេញ​ស្រូវ​អង្ករ​ធំបំ​ផុត​លើពិ​ភព​លោក។​ នាព្រឹកថ្ងៃដដែល សម្ព័ន្ធបណ្ដាអង្គការមិត្តភាពនិងសមាគមន៍មិត្តភាព​វៀតណាម-កម្ពុជា​ទីក្រុង​ហូជីមិញ​ក៏បាន​រៀប​ចំ ពិធីរំលឹកខួបលើកទី៦២ទិវាឯក​រាជ្យ របស់កម្ពុជា​ផងដែរ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ