10/10/2015 10:39 GMT+7 Email Print Like 0

កម្ពុជាផ្សព្វផ្សាយជាសាធារណៈផែនទីខ័ណ្ឌសីមាជាមួយវៀតណាម

ក្នុងកិច្ចប្រជុំរដ្ឋាភិបាលនាថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៥ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចហ៊ុនសែនបានណែនាំក្រសួង​ស្ថាប័នទាក់ទិននានានៃប្រទេសនេះផ្សព្វផ្សាយជាសាធារណៈទៅកាន់ប្រជាជនគ្រប់រូបអំពីផែនទីខ័ណ្ឌ​សីមាជាមួយវៀតណាម។ សម្តេចហ៊ុនសែនបានសង្កត់ធ្ងន់ថា​ រាល់ឯសារទាក់ទិនដល់ផែនទីខ័ណ្ឌសីមាជាមួយ​វៀត​ណាម​ មិនត្រឹមតែជាមូលដ្ឋានជាក់ស្តែង ដែលបានព្រះមហាក្សត្រនិងរដ្ឋសភាកម្ពុជាអនុម័តប៉ុណ្ណោះទេ ថែមទាំងជា ភស្តុតាងប្រវត្តិសាស្រ្តក្នុងការស្រាវជ្រាវអំពីបូរណភាពដែនដីជាតិទៀតផង។ តាមថ្នាក់ដឹកនាំរូបនេះថា ឯកសារនេះ ក៏បានបញ្ជាក់នូវតម្លាភាព ភាពត្រឹមត្រូវ និងការទទួលខុសត្រូវរបស់គណៈបក្សប្រជាជនកម្ពុជា (CPP) ក្នុងកិច្ចការពារអធិបតេយ្យភាព បូរណភាពដែនដីរបស់កម្ពុជា ព្រមទាំងបំផ្លាញចោលរាល់ការ មូលបង្កាច់ខុសឆ្គងថា CPP និងសម្តេចហ៊ុនសែន លក់ដីឲ្យវៀតណាម។ មុននោះនាថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៥ សមាជិក គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំសំអាន បាន ប្រកាសលើប្រព័ន្ធផ្សព្វផ្សាយសាធារណថា បានរកឃើញផែនទី​ Bonne ខ្នាត ១/១០០.០០០ ដែលបានរក្សាទុកនៅអង្គការសហប្រជាជាតិនាថ្ងៃទី៤ ខែតុលា ឆ្នាំ១៩៥៤ ហើយរដ្ឋាភិបាលកម្ពុជាកំពុងប្រើផែនទីមិនស្របច្បាប់សម្រាប់ដំណើការ ខ័ណ្ឌសីមាព្រំដែន។ ក្នុងថ្ងៃដដែល រាជរដ្ឋាភិ
បាលកម្ពុជា បានប្រកាសថានឹងអនុវត្តវិធានការច្បាប់តឹងរឹងចំពោះ លោក អ៊ុំសំអាន អំពីរាល់សេចក្តីប្រកាស ពោលខាងលើ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាអត្ថបទបានផ្សាយ