01/11/2016 10:19 GMT+7 Email Print Like 0

កម្ពុជានិងអាមេរិកចាប់ផ្តើមការធ្វើសមយុទ្ធរួម CARAT ឆ្នាំ ២០១៦


កម្ពុជានិងអាមេរិកចាប់ផ្តើមការធ្វើសមយុទ្ធរួម CARAT ឆ្នាំ ២០១៦ (VNA)

តាមសេចក្តីប្រកាសសារព័ត៌មាននៃស្ថានទូតអាមេរិកប្រចាំនៅកម្ពុជាបានឲ្យដឹងថា៖ នាថ្ងៃទី ៣១ ខែតុលា ឆ្នាំ​២០១៦​​ កម្ពុជានិងអាមេរិកបានចាប់ផ្តើមការធ្វើសមយុទ្ធកងទ័ពជើងទឹករួមដែលអូសបន្លាយក្នុងរយៈពេល ១ សប្តាហ៍នៅមូលដ្ឋានកងទ័ពជើងទឹកព្រះសីហនុរាមចំណុះខេត្តព្រះសីហនុប៉ែកអាគ្នេយប្រទេសនេះ។ ការធ្វើសមយុទ្ធសហប្រតិបត្តិការហ្វឹកហាត់និងត្រៀមខ្លួនជាស្រេច ប្រយុទ្ធលើសមុទ្រ CARAT លើកទី ៧ ជាប្រចាំឆ្នាំសំដៅបង្កើនកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងទឹកអាមេរិកនិងកម្ពុជា។ ចូលរួមការធ្វើសមយុទ្ធលើកនេះមាន នារឹក​អាមេរិកចំនួន ១៥០ នាក់និងនាវឹកកម្ពុជាចំនួន ២០០ នាក់៕

 តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាអត្ថបទបានផ្សាយ