05/10/2015 10:18 GMT+7 Email Print Like 0

កម្ពុជានិងជប៉ុនបង្កើនកិច្ចសហប្រតិបត្តិការផ្លាស់ប្តូរវប្បធម៌សិល្បៈ

នាយករដ្ឋមន្ត្រីកម្ពុជាសម្តេចហ៊ុនសែនបានទទួលជួបជាមួយអនុរដ្ឋមន្ត្រីការបរទេសជប៉ុន លោក Kazuyuki Nakane ដែលកំពុងមានដំណើរទស្សនកិច្ចនៅកម្ពុជា។ នៅទីនេះ ភាគីទាំងពីរបានព្រមព្រៀងបង្កើនកិច្ចសហប្រតិបត្តិការផ្លាស់ប្តូរអំពីវប្បធម៌សិល្បៈ សំដៅបង្កើតគ្រឹះស្ថានសម្រាប់ពង្រឹងនិងពង្រីកទំនាក់ទំនងនៃប្រទេសទាំង​ពីរ។ ក៏ក្នុងជំនួបនេះ​ដែរ សម្តេចហ៊ុនសែន បានឯកភាពទៅនឹងសំណើររបស់លោក Nakane ស្តីពីការបើកការិយាល័យវប្បធម៌ សិល្បៈនៅកម្ពុជា​ក៏ដូចជាគាំទ្រគំរោងការណ៍ “នាវាយុវជនជប៉ុនអាស៊ាន”។សម្តេចហ៊ុន​សែន​ក៏បានវាយតម្លៃខ្ពស់ការជួយឧបត្ថម្ភរបស់ជប៉ុនចំពោះកម្ពុជាក្នុងការកែទម្រង់បោះឆ្នោតព្រមទាំងសង្ឃឹម ថា ជប៉ុននឹងជួយឧបត្ថម្ភអំពីបច្ចេកទេសនិងសម្ភារៈថ្មីសម្រាប់កម្ពុជា៕

តាម VOV5 - វិទ្យសម្លេងវៀតណាម

បណ្តាអត្ថបទបានផ្សាយ